ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ​៖ រោង​លក់​ទឹកត្នោតជូរ​ចំនួន​២​ខ្នង ក្នុង​ចំណោម​៧​ខ្នង ដែល​សង់​ពី​ឈើ​ដើម​ឫស្សី និង​ប្រក់​ស្បូវ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​អស់ទាំង​ស្រុង ហើយ​ត្រូ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដងទឹក​និង​យក​ដីខ្សាច់​បាច​និង​ជះ​ពន្លត់ ហើយ​ថ្វី​ដ្បិតតែ​មិន​បាន​រលត់​ទាំងស្រុង ប៉ុន្តែ​មិន​ឲ្យ​រាលដាល​ដល់​តូប​ផ្សេង​ៗ​ទៀត​ដែល​ស្ថិត នៅ​ជាប់​ៗ​គ្នា​នោះ ។​

បន្ទាប់​មក​ទើប​មាន​រថយន្ត​ពន្លត់អគ្គីភ័យ២​គ្រឿង​ទៅ​អន្តរា​គម​ន៏​បាញ់​ពន្លត់ បន្ថែម​ទៀត ហើយ​អគ្គី​ភ័យ​នោះ​ត្រូវ​បាន​អ្នកខ្លះ​សង្ស័យ​ថា មាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​កម្ទេច​ចោល ព្រោះ​កន្លង​មក​អ្នក​ចូល​ទៅ​ផឹកស៊ី​នៅ​ទីតាំង​ខាងលើ ឲ្យ​តែ​ស្រវឹង​ឧស្សា​ហ៏​មាន​ទំនាស់​គ្នា​កើតឡើង​ញឹកញាប់​រំខាន​ការ​រស់ នៅ​អ្នក​ជិតខាង​។​រីឯ​អ្នកខ្លះ​បាន​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ទើប​បង្ក​ឲ្យ​មានការ​ឆាបឆេះ​យ៉ាង​ឆាប់រហ័ស​បំផុត ព្រោះ​ជា​រោង​ស្បូវ​ហេតុ​ការ​ណ៏​នោះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ខាងលិច​របង​សួន​ឧស្សា​ហ៏​កម្ម​កា​ណា​ឌី​យ៉ាស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រោង​ទឹកត្នោតជូរ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នោះ​១​ខ្នង​ៗ​មាន​ទំហំ ទទឹង​១៣​ម៉ែត្រ គុណ​នឹង​២២​ម៉ែត្រ សាងសង់​ពី​ឈើ​មួយ​ផ្នែក​ដើម​ឫស្សី​មួយ​ផ្នែក ហើយ​ដំបូល​ប្រក់​ស្បូវ ហើយ ការ​ឆាបឆេះ​នោះផ្ដើម​ចេញពី​រោង​ដែល​មាន​លេខ​រៀងលេខ​២ រួច​បាន​រាលដាល​ដល់ រោង​លេខ​៣​បន្ត​ទៀត ចំណែក​រោង​ទី​១,​ទី​៤, ទី​៥, ទី​៦, និង​ទី​៧ មិន​បា​នាះ​ដល់​នោះ​ឡើយ ព្រោះ​បាន​ប្រជាពលរដ្ឋ នាំ​គ្នា​ពន្លត់​រលត់​មុន​រថយន្ត​ពន្លត់អគ្គីភ័យ ទៅ​ដល់​ទៀត​ផង ប៉ុន្តែ​រោង​ទាំង​ពីរ​ខ្នង​ខាងលើ​ត្រូវ​បាន​ភ្លើង​ឆេះ​នៅ​សល់​តែ ផេះ​ផង់​បាត់​ទៅ​ហើយ​។​ទោះបី​បែប​ណា​នៅ​ក្នុង​ហេតុ​ការ​ណ៏​នោះ​មិន​បាន​បណ្ដាល​ឲ្យ​មាន នរណា​ម្នាក់រ​គ្រោះថ្នាក់​នោះ​ឡើយ ហើយ​នៅ​មុន​ពេល​ឆាបឆេះ​រោង​ទាំង​ពីរ​នោះ​ក៏​មាន​មនុស្ស ចូល​ទៅ​ផឹកស៊ី​ច្រើន​ជាង គេ​ថែម​ទៀត​ផង​ប៉ុន្តែ​បាន​នាំ​គ្នា​ចាកចេញ​ដោយ​សុវត្ថិភាព​ទាំងអស់​៕