ឆ្នេរ​ខ្សាច់​ស​ក្បោះ​នៃ​ភូមិភាគ​និរតី


ឆ្នេរ​ខ្សាច់​ស​ក្បោះ​នៃ​ភូមិភាគ​និរតី

ធ្វើដំណើរ​ប្រមាណ​ដប់​គីឡូម៉ែត្រ​ទៅ​ភាគ​ខាងជើង​នៃ​ក្រុងព្រះសីហនុ ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ មាន​ឆ្នេរ​ខ្សាច់​មួយ​ដ៏​ស្រស់​ស្អាត ឈ្មោះថា «ឆ្នេរ​ព្រែកត្រែង» ឬ «ឆ្នេរ​សម្ដេច​ហ៊ុនសែន»។ ឆ្នេរសមុទ្រ​មាន​សភាព​ស​ក្បោះ និង​មាន​ភាព​ស្ងប់ស្ងាត់។

 

ឆ្នេរ​ខ្សាច់​ស​ក្បោះ​នៃ​ភូមិភាគ​និរតី

 

ឆ្នេរ​ដ៏​មាន​សម្រស់​នេះ​ហាក់​មិនសូវ​មនុស្សម្នា​ច្រើន​មក​កម្សាន្ត​ប៉ុន្មាន​ទេ​នៅ​ថ្ងៃ​ធម្មតា បើ​ប្រៀបធៀប​នឹង​ឆ្នេរ​អូ​ឈើទាល ឆ្នេរ​ហា​វ៉ៃ ឬ​ឆ្នេរ​អូ​ត្រេះ​ជាដើម។ នេះ​ប្រហែលជា​ដោយសារ​ឆ្នេរ​ព្រែក​ត្រែង​នៅ​ឆ្ងាយ​ពី​ក្រុង ឬ​ទីប្រជុំជន ដែល​ធ្វើ​គេ​ពុំ​សូវ​ស្គាល់ ឬ​ចាប់អារម្មណ៍​ពី​ទីនេះ។
ឆ្នេរ​ព្រែកត្រែង មាន​ទឹកសមុទ្រ​រាក់ ដែល​ល្អ​បំផុត​សម្រាប់​ទៅ​កម្សាន្ត​សប្បាយ​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​ដែល​មានក្មេងតូចៗ ងាយស្រួល​នឹង​ពួកគេ​ហែល​លេង។

 
ឆ្នេរ​ខ្សាច់​ស​ក្បោះ​នៃ​ភូមិភាគ​និរតី

 

ជាងនេះទៅទៀត​ឆ្នេរ​ព្រែកត្រែង គឺ​មិន​ត្រឹម​តែមាន​ខ្សាច់​ស​ស្អាត​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​មាន​សន្តាប់ធ្នាប់ ម្លប់ឈើ​ត្រជាក់ និង​សួនច្បារ​ថែមទៀត។ យ៉ាងណាមិញ ភាព​មាន​សណ្តាប់ធ្នាប់​នេះ ហាក់​ត្រូវបាន​មើលឃើញ​តែមួយ​កំណាត់​នៃ​ឆ្នេរ រីឯ​ផ្នែក​ម្ខាង​ទៀត​នៃ​ឆ្នេរ​ហាក់​ពោល​ពេញ​ដោយ​សំរាម និង​ថង់​ផ្លា​ស្ទិ​ច​ដែលជា​កាកសំណល់​ប្រជាជន ឬ​អ្នកដំណើរ​ទៅ​ទីនោះ។

 

គួរ​ឲ្យ​កត់សម្គាល់ថា កន្លែង​ដែលមាន​សំរាម​ច្រើន​ជា​កន្លែង​ដែល​មនុស្ស​ទៅ​ច្រើន រួមទាំង​មាន​អ្នកលក់ដូរ​នៅក្បែរនោះ​ផងដែរ។ ដូច្នេះ ប្រជាជន​ខ្មែរ និង​ទេសចរ​ទាំងអស់​គួរ​ពិចារណា​ឡើងវិញ​នូវ​ទង្វើរ​របស់ខ្លួន​ក្នុង​ការជួយ​ថែរក្សា​ស​ណ្ឋា​ប់​ធ្នាប់​បរិស្ថាន ដែល​វា​ជា​ផ្នែក​មួយ​បង្ហាញ​អំពី​ភាពថ្លៃថ្នូរ និង​គុណធម៌​របស់ខ្លួន។

 

 
ឆ្នេរ​ខ្សាច់​ស​ក្បោះ​នៃ​ភូមិភាគ​និរតី

 
ឆ្នេរ​ខ្សាច់​ស​ក្បោះ​នៃ​ភូមិភាគ​និរតី

 
ឆ្នេរ​ខ្សាច់​ស​ក្បោះ​នៃ​ភូមិភាគ​និរតី

 
ឆ្នេរ​ខ្សាច់​ស​ក្បោះ​នៃ​ភូមិភាគ​និរតី

 
ឆ្នេរ​ខ្សាច់​ស​ក្បោះ​នៃ​ភូមិភាគ​និរតី

 
ឆ្នេរ​ខ្សាច់​ស​ក្បោះ​នៃ​ភូមិភាគ​និរតី

 

អត្ថបទ៖ កើត ចន្ទ្រា