ប៉ូលិស​​​ប្រកួត​មិត្តភាព​នឹង​វេស្ទើន​​ ថ្ងៃ​សៅរ៍​នេះ​​ដើម្បី​សប្បុរស​ធម៌​​


ប៉ូលិស​​​ប្រកួត​មិត្តភាព​នឹង​វេស្ទើន​​ ថ្ងៃ​សៅរ៍​នេះ​​ដើម្បី​សប្បុរស​ធម៌​​

ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​​(ប៉ូលិស)​​នឹង​ប្រកួត​មិត្តភាព​​ជា​មួយ​​ក្រុម​វេស្ទើន​ភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍​ ទី​១៣​ ខែ​​កុម្ភៈ​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​នៅ​កីឡដ្ឋាន​វេស្ទើន​​ដើម្បី​កម្តៅ​សាច់​ដុំ​ត្រៀម​ខ្លួន​​សម្រាប់​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ផង​ និង​ក្នុង​គោល​បំណង​មនុស្ស​ធម៌​ផង។

 

ប៉ូលិស​​​ប្រកួត​មិត្តភាព​នឹង​វេស្ទើន​​ ថ្ងៃ​សៅរ៍​នេះ​​ដើម្បី​សប្បុរស​ធម៌​​ក្រុម​ប៉ូលិស​

 

បុគ្គលិក​ពី​កីឡដ្ឋាន​វេស្ទើន​បាន​ប្រាប់​ថា ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ប៉ូលិស​ និង​វេស្ទើន​នឹង​ត្រូវ​ធ្វើ​ឡើង​វេលា​ម៉ោង​៣​រសៀល​ ​ថ្ងៃ​សៅរ៍​ ចុង​សប្តាហ៍​នេះ​​នៅ​កីឡដ្ឋាន​វេស្ទើន។ ការ​ប្រកួត​នេះ​អ្នក​គាំទ្រ​ដែល​និយម​តាម​ដាន​កីឡា​បាល់ទាត់​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី​ ប៉ុន្តែ​​នៅ​ច្រក​ចូល​ទីលាន​មាន​ហឹប​មួយ​​សម្រាប់​អ្នក​​គាំទ្រ​លះ​បង់​ថវិកា​តាម​សទ្ធា​ដើម្បី​ប្រមូល​​យក​ប្រើ​ប្រាស់​ជា​សប្បុរស​ធម៌៕

 

អត្ថបទ៖ ជាន ចាន់រ៉ា