ចូល​ ​ឆ្នាំ​ចិន​៣​ថ្ងៃ គ្រោះថ្នាក់​ចរាចរ​ស្លាប់​៣៨​នាក់ របួសធ្ងន់​និង​ស្រាល​ ១២៧​នាក់​

ភ្នំពេញ: នៅក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្នុង​ពិធី​ចូល​ឆ្នាំ​ចិន គ្រោះថ្នាក់​ចរាចរ​បានសម្លាប់​មនុស្ស​ចំនួន​៣៨​នាក់ របួសធ្ងន់​និង​ស្រាល​១២៧​នាក់ (​របួសស្រាល​៤២ និង​របួស​​ធ្ងន់​៨៧​នាក់​)​។

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​​ផ្លូវគោក​ពី​នាយកដ្ឋាន​នគរ​បាលច​រា​​ចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​​បង្ហាញ​អោយដឹងថា រាជធានី ខេត្ត​​ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន​​រួមមានៈ ​ខេត្ត​រតនគីរី គ្រោះថ្នាក់​ច​រា​​ចរ កើតឡើង​ចំនួន​៤​លើក ស្លាប់​៦​នាក់ និង​របួស​៥​នាក់​។​​ខេត្តព្រៃវែង គ្រោះថ្នាក់​ចរាចរ កើត​​ឡើង​ចំនួន​៤​លើក ស្លាប់​៥​នាក់ របួស​ម្នាក់​។ ​រាជធានី​ភ្នំពេញគ្រោះថ្នាក់​ចរាចរ កើតឡើង​ចំនួន​៣​លើក ស្លាប់​៤​នាក់​​របួស​៥​នាក់​។​​ខេត្តកណ្តាល គ្រោះថ្នាក់​ចរាចរ កើតឡើង​ចំនួន​៤​លើក ស្លាប់​៤​នាក់​​របួស​៧​នាក់​។​​ខេត្តកំពត គ្រោះថ្នាក់​ចរាចរ កើត​​ឡើង​ចំនួន​៦​លើក ស្លាប់​៣​នាក់ របួស​១០​នាក់​។​​ខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់​ច​រា​​ចរ កើតឡើង​ចំនួន​៦​លើក ស្លាប់​៣​នាក់ របួស​៧​នាក់​។​

​បើ​ប្រៀបធៀប​គ្រោះថ្នាក់​ចរាចរ​​រយៈពេល​៣​ថ្ងៃ ដូចគ្នា​ក្នុង​ឆ្នាំ​២០១៥​គឺ​គ្រោះថ្នាក់​ចរាចរ​ក្នុង​ឆ្នាំ​២០១៦ ​មានការ​កើតឡើង គឺ​៧២​លើក​លើ​៦៦​លើក​៕​