មន្ត្រីអាវុធហត្ថ ខេត្តប៉ៃលិន ម្នាក់ត្រូវរថយន្តបុកស្លាប់ ឯអ្នកបើករថយន្ត រត់គេចខ្លួនបាត់

ប៉ៃលិន៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា បុរសម្នាក់បានខ្ចីរថយន្តគេជិះ ហើយបើកទៅបុកម៉ូតូ បណ្តាលមន្ត្រីអាវុធហត្ថម្នាក់ស្លាប់ ខណៈបើកបរច្រាស់ទិសគ្ នានៅត្រង់ចំណុចផ្លូវបំបែកជាបី ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។

សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយ រថយន្តម៉ាកលុចស៊ីស 470 ខណៈជួបហេតុការណ៍ អ្នកបើកបរ បានបើករត់បានចម្ងាយ ប្រមាណ ១គីឡូម៉ែត្រ រួចក៏ទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ស្រមោល។

សាក្សីបានបន្តទៀតថា បុរសជាជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ នៃ សុផល ហៅតាត់ មានមុខរបរជាមន្ត្រី កងរាជអាវុធហត្ថតួនាទីជានាយលេខាធិការដ្ឋាននៃ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕