ញ៉ាំ​ផ្លែ​គី​វី​រាល់​ថ្ងៃ​មាន​ប្រយោជន៍​ដូច្នេះ​ឯង​!!!

ញ៉ាំ​ផ្លែ​គី​វី​រាល់​ថ្ងៃ​មាន​ប្រយោជន៍​ដូច្នេះ​ឯង​!!!

​ផ្លែ​គី​វី​គឺជា​ផ្លែឈើ​ដ៏​តូច​មួយ ប៉ុន្តែ​វា​មាន​ប្រយោជន៍​ច្រើនណាស់ ជាពិសេស​ល្អ​បំផុត​សម្រាប់​សុខភាព​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អត្ថប្រយោជន៍​មួយចំនួន នៅ​ពេល​អ្នក​ញ៉ាំ​ផ្លែ​គី​វី​បាន​រាល់ថ្ងៃ​។

ស្បែក​ស្អាត​
ផ្លែ​គី​វី​មាន​វីតាមីន C ដែល​អាច​ទ្រទ្រង់​ដល់​សារធាតុកូឡា​ជែន​របស់​ស្បែក​បាន​។ វីតាមីន C គឺជា​ជីវជាតិ​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​បង្ការ​ការខូចខាត​ដោយសារ​ជាតិពុល និង​ពន្លឺព្រះអាទិត្យ​បាន​។ ក្រៅពីនេះ​វា​ក៏​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ និង​រក្សា​ភាព​ស្អាត​របស់​ស្បែក​ទៀត​។

សុខភាព​ភ្នែក​
ផ្លែ​គី​វី​មាន​សារធាតុ Phytochemical Lutein ដែល​ជា​វីតាមីន Carotenoid អាច​ការពារ​អាការៈ​ងងឹតភ្នែ​កដោយ​សារ​កា​រ​ចាស់​ទៅ​តាម​អាយុ​។ វា​ក៏​ជួយ​ការពារ​ភ្នែក​ពី​ការខូចខាត​ផ្សេងៗ​នៃ​រ៉ាឌីកាល់​សេរី​បានដែរ​។ ដោយសារ​តែ​រាងកាយ​មិន​អាច​សំយោគ​សារធាតុ Lutein ទៅតាម​តម្រូវការ​បាន ដូច្នេះ​យក​ល្អ​គួរតែ​ញ៉ាំ​អាហា​រណា​ដែល​សម្បូរ​សារធាតុ​នេះ​ឱ្យបាន​ច្រើន​ដូចជា​ផ្លែ​គី​វី​នេះ​តែម្តង​។

បញ្ចុះ​សម្ពាធ​ឈាម​
គី​វី​មាន​សារធាតុ​ប៉ូ​តា​ស្យូម​ខ្ពស់ ដែល​អាច​ជួយ​ផ្លាស់ប្តូរ​ឥទ្ធិពល​របស់​ជាតិ​សូ​ដ្យូ​ម​ក្នុង​រាងកាយ​បាន​។ កាលណា​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូម​តិច វា​គឺជា​កត្តា​ប្រឈម​មុខ​ដ៏​ធំ​មួយ​ដែលនាំឱ្យ​មាន​ជំងឺ​លើស​សម្ពាថ​ឈាម​។

សុខភាព​បេះដូង​
ផ្លែ​គី​វី​មាន​ជាតិ​ប៉ូ​តា​ស្យូម និង​ជាតិ​សរសៃ​ដែល​អាច​ទ្រទ្រង់​ដល់​សុខភាព​បេះដូង​បាន​។ កាលណា​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូម​កាន់តែច្រើន បន្ថយ​ជាតិ​សូ​ដ្យូ​ម គឺជា​ការផ្លាស់ប្តូរ​រប​ប​អាហារ​ដ៏​សំខាន់​បំផុត​ដើម្បី​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​បាន​។
​កាលណា​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូម​ច្រើន​នឹង​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ការពារ​ការ​ស្វិត​សាច់ដុំ រក្សា​កំហាប់​ឆ្អឹង និង​កាត់បន្ថយ​ការ​កើត​ជា​គ្រួស​ក្នុង​តម្រងនោម​បាន​។

បង្ការ​ការ​ទល់លាមក​
ការសិក្សា​ខ្លះ​បានឱ្យដឹងថា ផ្លែ​គី​វី​ប្រហែលជា​មាន​ឥទ្ធិពល​ជា​ថ្នាំ​បន្ទន់​លាមក​តិចតួច និង​អាច​ប្រើ​សម្រាប់​ព្យាបាល​លើ​មនុស្ស​ចាស់​ដែល​ទល់លាមក​ដែរ​។ ការបន្ថែម​ផ្លែ​គី​វី​ទៅ​ក្នុង​របប​អាហារ ឃើញ​ថា​ជួយ​ផ្តល់​នូវ​លាមក​កាន់តែ​ទន់ និង​បត់ជើងធំ​បាន​ញឹកញាប់​។

ការពារ​ជំងឺហឺត​
ការសិក្សា​បាន​បង្ហាញថា ការ​ញ៉ាំ​ផ្លែឈើ​សម្បូរ​វីតាមីន C ដូច​ជា​ផ្លែ​គី​វី​ប្រហែឡ​ជា​ផ្តល់នូវ​ឥទ្ធីពលដ៏​សំខាន់​មួយ​ក្នុង​ការប្រឆាំ​ង​នឹង​រោគ​សញ្ញា​ផ្លូវដង្ហើម​ដែល​ទាក់ទង​នឹង​ជំងឺហឺត​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី10  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។