​វិធី​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​យ៉ាង​អស្ចារ្យ​បំផុត​

​វិធី​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​យ៉ាង​អស្ចារ្យ​បំផុត​

​រាងកាយ​របស់​យើង​មាន​សរីរាង្គ​ជាច្រើន​ដែល​អាច​ជួយ​ដល់​ការ​ច្រោះ​ជាតិពុល​បាន​។ យ៉ាងណាមិញ របប​អាហារ​នាពេល​បច្ចុប្បន្ន និង​របៀប​រស់នៅ​កំពុងតែ​ដាក់​សម្ពាធ​កាន់តែខ្លាំង​ទៅលើ​សរីរាង្គ​ទាំងអស់នោះ ដែល​អាច​នឹង​ធ្វើឱ្យ​វា​មិន​អាច​ធ្វើ​ការងារ​បាន​ល្អ​បំផុត​ឡើយ​។ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​វិធី​មួយ​ចំនួន​តូច​ដែល​អាច​ជា​ជំនួយ​ដល់​ការ​ច្រោះ​ជាតិពុល​កាន់តែ​ល្អ​ពី​ក្នុង​ខ្លួន​។

​បន្លែ និង​ផ្លែឈើ​
ចូរ​លុបបំបាត់​ឱ្យ​អស់​នូវ​សាច់​ក្រហម អាហារ​ធ្វើ​ពី​ទឹកដោះគោ និង​អាហារ​កែច្នៃ​ឱ្យអស់​សិន​។ ចាប់​ពី​ព្រឹក​ដល់​យប់ អ្នក​គ្រាន់តែ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ទៅ​បាន​ហើយ​។ យក​ល្អ​គួរតែ​ជ្រើសរើស​បន្លែ និង​ផ្លែឈើ​ដែល​ដាំ​នៅតាម​ផ្ទះ​វិញ​ចៀស​ជាង​ការទិញ​តាម​ផ្សារ​។

ញ៉ាំ​តែ​ទឹក និង​ទឹក​ផ្លែឈើ​
យក​ល្អ​អ្នក​គួរតែ​ឈប់​ញ៉ាំ​កាហ្វេ ភេសជ្ជៈ​មាន​ជាតិ​ហ្គាស និង​ភេសជ្ជៈ​ផ្សេងៗ​ទៀត​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន និង​ស្ករ​ច្រើន​។ អ្វី​ដែល​អ្នកត្រូវការ​គឺ​ញ៉ាំ​ទឹក​ធម្មតា​ដើម្បី​ជួយ​ដល់​ការ​ច្រោះ​ជាតិពុល​ក្នុង​រាងកាយ​ផង និង​បង្គ្រប់​ជាតិ​ទឹក​ដល់​កោសិកា​ផង​។ ការទិញ​ទឹក​ផ្លែ​ឈើ​មាន​គុណភាព​ល្អ​ក៏​ជា​គំនិត​ដ៏​ល្អ​មួយ​ដែរ​។

ញ៉ាំ​ទឹក​ក្រូចឆ្មា​
ភាគច្រើន​កម្មវិធី​ចម្រោះ​ជាតិពុល​ពី​រាងកាយ​តែងតែ​មាន​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា ព្រោះ​វា​ផ្ទុក​ទៅដោយ​ជាតិ​អង់​ទី​អុកស៊ី​ដង់ដែ​លអាច​ជួយ​ច្រោះ​ជាតិពុល​ពី​រាងកាយ​បាន​យ៉ាង​លឿន និង​មាន​ប្រសិទ្ធភាព​។ អ្នក​គួរតែ​ញ៉ាំ​ទឹក​ក្រូចឆ្មា​ក្តៅ​ឧ​ណ្ហៗ​ពីរ​បី​នាទី​មុនពេល​ញ៉ាំ​អាហារ​ពេលព្រឹក​។

ធ្វើ​ចលនា​រាងកាយ​
របស់​ដ៏​សំខាន់​បំផុត​ដើម្បី​ច្រោះ​ជាតិពុល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​គឺ​ការ​ហាត់ប្រាណ​។ ការធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​ជំរុញ​ដល់​ចលនា​បេះដូង​សរសៃឈាម​យ៉ាងហោចណាស់ ២០​នាទី​ក្នុង​មួយ​ថ្ងៃ​នឹង​បង្កើនល្បឿន​ដល់​ការបញ្ចេញ​កាក​សំណល់​ពី​រាងកាយ​យ៉ាង​ល្អ​។ របៀប​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​នោះ​មានដូចជា ការដើរ ការរត់​យឺតៗ ការ​ហែល​ទឹក ការ​រាំ និង​កីឡា​ផ្សេងៗ​ដូចជា ការ​វាយ​សី បាល់បោះ និង​កីឡា​វាយ​បាល់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី10  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។