​ហេតុផល​មិន​គួរ​ឱ្យ​ជឿថា​អាច​បណ្តាល​ឱ្យ​ទល់លាមក​បាន​

​ហេតុផល​មិន​គួរ​ឱ្យ​ជឿថា​អាច​បណ្តាល​ឱ្យ​ទល់លាមក​បាន​

​ក្នុង​របប​អាហារ​ដែល​មាន​ជាតិ​សរសៃ​មិន​គ្រប់គ្រាន់ ញ៉ាំ​ទឹក​មិន​បាន​ច្រើន និង​កង្វះ​ការធ្វើ​សកម្មភាព​រាង​កា​យ សុទ្ធ​តែ​អាច​ធ្វើឱ្យ​មនុស្ស​យើង​ទល់លាមក​បាន​ទាំងអស់​។ តើ​អ្នក​មាន​ដឹង​ទេ​ថា វា​ក៏​មាន​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​អាច​ធ្វើឱ្យ​អ្នក​មិន​អាច​បន្ទោបង់​បាន​ដែរ​ទេ​?

ញ៉ាំ​ថ្នាំបន្សាប់​អាស៊ីត​ក្រពះ​ទៀងទាត់​
ថ្នាំបន្សាប​អាស៊ីត​ប្រហែល​ជា​ជួយ​ដោះស្រាយ​រោគសញ្ញា​ក្រពះ​មិន​កិន និង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​បាន​។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹងថា វា​អាច​ធ្វើឱ្យ​ទល់លាមក​ដែរ​ទេ​? ដូច្នេះ​ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​ថ្នាំ​ប្រភេទ​នេះ​ទៅ​។

ញៀន​ប្រើ​ថ្នាំ​បន្ទន់​លាមក​
ថ្នាំ​បន្ទន់​លាមក​បង្កើតឡើង​ដើម្បី​ជំរុញ​ដល់​ការ​ធ្វើ​ចលនា​របស់​ពោះវៀន​។ យ៉ាងណាមិញ វា​មិន​ខុសគ្នា​នឹង​ថ្នាំ​ផ្សេងៗ​ទៀតឡើយ រាងកាយ​អ្នក​អាច​ស៊ាំ​នឹង​ធាតុ​ផ្សំ​មួយចំនួន​របស់​ថ្នាំ​នេះ​។ នៅ​ពេល​អ្នក​ឈប់​ប្រើ​ថ្នាំ​នេះ ចលនា​ទៀងទាត់​របស់​ពោះវៀន​អាច​នឹង​ផ្អាក​ដែរ​។ ដូច្នេះ​អ្វី​ដែល​គួរ​ធ្វើ​នោះ​គឺ ការបង្កើន​ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ និង​ទឹក ព្រមទាំង​ហាត់ប្រាណ​ជា​ទៀងទាត់​។

ប្រើ​ថ្នាំ​វីតាមីន​ចម្រុះ​
ថ្នាំ​វីតាមីន​ចម្រុះ​មាន​ជីវជាតិ​ជាច្រើន​ដែល​រាងកាយ​អ្នកត្រូវការ​ដើម្បី​បំពេញ​ការងារ​របស់​វា​កាន់តែ​ល្អ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​ជាតិ​រ៉ែ​ពី​ប្រភេទ​ដែល​អ្នក​កំពុងតែ​ញ៉ាំ​រាល់​ថ្ងៃ​នោះ​ធ្វើឱ្យ​ទល់លាមក​បាន​នោះ​គឺ កាលស្យូម និង​ជាតិ​ដែក​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ទិញ​ថ្នាំ​វីតាមីន​ចម្រុះ​ប្រើប្រាស់​នោះ ចូរ​ជ្រើសរើស​ផលិតផល​ណា​ដែល​មិន​មាន​វីតាមីន​ពីរ​ប្រភេទ​នេះ​ខ្ពស់​ឱ្យសោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី10  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។