លោក​សាយ សំ​អាល់ ៖ ការធ្វើឱ្យ​បរិស្ថាន​ល្អ ផ្តោត​សំខាន់​ទៅលើ​ការអភិរក្ស​ធនធានធម្មជាតិ​

ភ្នំពេញ: ​ក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍ ការធ្វើឱ្យ​បរិស្ថាន​ល្អ ទីក្រុង​ស្អាត មាន​ភាពងាយស្រួល​ក្នុងការ​សរសេរ​នៅលើ​ក្រដាស ប៉ុន្តែ​សកម្មភាព​អនុវត្ត​ជាក់ស្តែង​មានការ​លំបាក និង​ត្រូវការ​ពេលវេលា សម្រាប់​ការផ្លាស់ប្តូរ​ផ្នត់គំនិត ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​ការអភិរក្ស​ធនធានធម្មជាតិ ការអភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍ និង​កា​អភិវឌ្ឍ​សហគមន៍​តំបន់ការពារធម្មជាតិ​។​

​នា​រសៀល​ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីស្តីការក្រសួង លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអនុញ្ញាត​ឲ្យ​លោក Denis Schrey អតីត​តំណាង​អង្គការ Konrad Adenauer Stiftung ប្រចាំ​កម្ពុជា ដែល​ត្រូវ​ចប់​អាណត្តិ ជម្រាបលា និង​លោក Rene Gradwohl តំណាង​អង្គការ Konrad Adenauer Stiftung ថ្មី ចូល​សំដែង​ការគួរសម​។

​លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការ ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍ ជាពិសេស​លើ​វិស័យ​បរិស្ថាន​។ លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា "​ការធ្វើឱ្យ​បរិស្ថាន​ល្អ ទីក្រុង​ស្អាត មាន​ភាពងាយស្រួល​ក្នុងការ​សរសេរ​នៅលើ​ក្រដាស ប៉ុន្តែ​សកម្មភាព​អនុវត្ត​ជាក់ស្តែង​មានការ​លំបាក និង​ត្រូវការ​ពេលវេលា សម្រាប់​ការផ្លាស់ប្តូរ​ផ្នត់គំនិត អត្ត​ច​រិ​ក និង​ទម្លាប់​របស់​មនុស្ស ដែល​ទាំងនេះ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុងការ​អប់រំ ផ្សព្វផ្សាយ ជូន​ដល់​គ្រប់​ស្រទាប់​មហាជន​"​។

​លោក​បាន​បន្តថា សម្រាប់​បរិបទ​ថ្មី​នេះ ក្រសួងបរិស្ថាន​បាននិងកំពុង​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​កែលម្អ​ស្ថានភាព​បរិស្ថាន ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​ការអភិរក្ស​ធនធានធម្មជាតិ ការអភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍ និង​កា​អភិវឌ្ឍ​សហគមន៍​តំបន់ការពារធម្មជាតិ​៕​

លោក​សាយ សំ​អាល់ ៖ ការធ្វើឱ្យ​បរិស្ថាន​ល្អ ផ្តោត​សំខាន់​ទៅលើ​ការអភិរក្ស​ធនធានធម្មជាតិ​

លោក​សាយ សំ​អាល់ ៖ ការធ្វើឱ្យ​បរិស្ថាន​ល្អ ផ្តោត​សំខាន់​ទៅលើ​ការអភិរក្ស​ធនធានធម្មជាតិ​