សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ​សម្ពោធ​និង​ពិធី​បញ្ចុះ​បឋម​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​

ភ្នំពេញ: ​ក្រសួង​អប់រំ នឹង​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​អន្តេវាសិកដ្ឋាន អគារ​ស្នាក់នៅ​របស់​សាស្ត្រាចារ្យ អគារ​សាល​ពិសោធន៍ និង​សាលប្រជុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​ក្រសួង​អប់រំ​យុវជន​និង​កីឡា បានប្រកាសថា សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជា​សាកលវិទ្យាល័យ​រដ្ឋ​មួយ​ក្នុងចំណោម​សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​ជំនាញ​ខ្លី​(១​ខែ ដល់​៦​ខែ​) កម្រិត​បច្ចេកទេស​វិជ្ជាជីវៈ​(៩+៣) លើ​ថ្នាក់​បរិញ្ញាបត្ររង​(១២+២) និង​ថ្នាក់​បរិញ្ញាបត្រ​(១២+៤)​។ សាកលវិទ្យាល័យ​នេះ មាន​មហាវិទ្យាល័យ​ចំនួន​៣ និង​វិទ្យាស្ថាន​ចំនួន​៣ គឺ​មហាវិទ្យាល័យ​កសិកម្ម មហាវិទ្យាល័យ​វិស្វកម្ម មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្សសាស្ត្រ និង​វិទ្យាស្ថាន​ភាសាបរទេស វិទ្យាស្ថាន​បច្ចេកវិទ្យា​ព័ត៌មាន និង​វិទ្យា​សា្ថ​ន​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​៕​

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ​សម្ពោធ​និង​ពិធី​បញ្ចុះ​បឋម​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​