ថុន ស្រីពេជ្រ អ្នក​និពន្ធ​នៅ​ហង្សមាស មាន​អ្វី​ជូន Fans ក្នុង​ថ្ងៃ Valentine’s Day ?

ថុន ស្រីពេជ្រ អ្នក​និពន្ធ​នៅ​ហង្សមាស មាន​អ្វី​ជូន Fans ក្នុង​ថ្ងៃ Valentine’s Day ?

​បទ​ចម្រៀង “ឱកាស​ចុង​ក្រោយ” ជា​ស្នាដៃ​របស់ ថុន ស្រី​ពេជ្រ ជា​អ្នក​និពន្ធ​ចម្រៀង​នៅ​ហង្សមាស ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​មិត្ត​ៗ​យុវវ័យ​​គ្រប់​ស្រទាប់​នោះ ត្រៀម​ចេញ MV ផ្លូវ​ការ​ក្នុង​សប្ដាហ៍​ទី២​នៃ​ខែ​កុម្ភៈ​នេះ​ហើយ ដែល​ត្រូវ​នឹង​ថ្ងៃ Valentine’s Day។

 

ថុន ស្រីពេជ្រ អ្នក​និពន្ធ​នៅ​ហង្សមាស មាន​អ្វី​ជូន Fans ក្នុង​ថ្ងៃ Valentine’s Day ?

 

រូបភាព​នៅ​ក្នុង​Studioរបស់​បទ “​​ឱកាស​ចុង​ក្រោយ”​ បាន​ចេញ​កាល​ពី​ថ្ងៃ១៦​ខែ​មិថុនា​ឆ្នាំ​២០១៥​​ បទ​ចម្រៀង​នេះ​ជា​ស្នាដៃ Original Song របស់ Pechi។ ហើយ​បទ​នេះ ក៏​ត្រូវ​បាន​យក​ទៅ​ច្រៀង​តាម​បណ្ដា​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​នានា​ជា​ច្រើន​ផង​ដែរ។

 

ថុន ស្រីពេជ្រ​​ (Pechi) បាន​ថ្លែង​មក​កាន់ Sabay ថា​ បទ​ចម្រៀង​នេះ​បាន​ចេញ​ជា​សាធារណៈ​តាំង​ពី​៨ខែ​មុន​មក​ម្ល៉េះ តែ​រូបភាព​គឺ​បាន​បង្ហាញ​ពី​សកម្មភាព​ធ្វើ​ការ​ក្នុង Studio ខ្លះ​ៗ​ប៉ុណ្ណោះ។ ដោយ​សារ​ឃើញ​ថា​មាន​អ្នក​គាំ​ទ្រ​ច្រើន​ ពេជ្រ ក៏​សម្រេច​ចិត្ត​ថត MVសាច់​រឿង​ជា​ផ្លូវ​ការ​។ ទាំង​បទ​ភ្លេង​ ទំនុក​ច្រៀង​ និង​រូបភាព​នៃ​បទ​នេះ​ ស្រី​ពេជ្រ ធ្វើ​វា​ចេញ​​ពី​សេចក្ដី​ស្រលាញ់ ​និង​ស្នាម​ញញឹម​។

 

ដូច្នេះ​នាង សូម​ទុក​ជា​​កាដូ​ជូន​​ដល់​អ្នក​គាំទ្រ ក៏​ដូច​ជា​ផ្ញើ​ក្ដី​ស្រលាញ់​ទៅ​កាន់​មិត្ត​ៗ​ទាំង​អស់​ដែល​តែង​តែ​ស្រលាញ់​គាំ​ទ្រ​ ពេជ្រ​​ រហូត​មក​​នៅ​ថ្ងៃ​ Valentine’s Day… ផង​ដែរ។

 

ថុន ស្រីពេជ្រ អ្នក​និពន្ធ​នៅ​ហង្សមាស មាន​អ្វី​ជូន Fans ក្នុង​ថ្ងៃ Valentine’s Day ?

 

Pechi បាន​សាង​ស្នាដៃ​ជា​ច្រើន​តាមរយៈ​ការ​និពន្ធ​​ទំនុក​ច្រៀង និង​និពន្ធ​បទ​ភ្លេង​ថ្មី​នៅ​ផលិតកម្ម​រស្មី​ហង្សមាស​ជា​ពិសេស​គឺ Solo Album ដែល​ធ្វើឲ្យPechi​ ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង​ មាន​ដូច​ជា​អាល់ប៊ុម “ភ្លេង​ស្នេហ៍​នៅ​សេអ៊ូល” និង​ “White & Blue”។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រៅ​ពី​ការ​ងារ​ជា​អ្នក​និពន្ធ​ និង​ច្រៀង​ កញ្ញា​. ថុន ស្រីពេជ្រ (Pechi) ក៏​ជា​អ្នក​ដឹក​នាំ​សម្ដែង​MV/ភាពយន្ត និង​កម្មវិធី​កម្សាន្ត​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​មួយ​ផង​ដែរ​។

 

 

អត្ថបទ៖ SAMEDY
រូបភាព៖​ផ្ដល់ឲ្យ