មូលហេតុមួយចំនួនដែលធ្វើឲ្យអ្នកពិបាកក្នុងការបត់ជើងធំ

មានបញ្ហាមួយចំនួនដែលអ្នកមិនហ៊ានពិភាក្សា មិនថាអ្នកកំពុងតែប្រឈមមុខធ្ងន់ធ្ងរប៉ុណ្ណាទេ។ ការពិបាកបត់ជើងធំជាបញ្ហាមួយក្នុងចំណោមបញ្ហាទាំងអស់នេះ។
តែទោះបីជាយ៉ាងណា តាមពិតទៅអាការៈនេះអាចប៉ះពាល់ដល់សុខភាពច្រើនយ៉ាង និងបង្អាក់ដល់សុខភាពជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកទៀតផង។
 
មូលហេតុមួយចំនួនដែលធ្វើឲ្យអ្នកពិបាកក្នុងការបត់ជើងធំ
មានមូលហេតុជាច្រើន ដែលអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងចិត្តសាស្ត្រ បានធ្វើការបកស្រាយពីផលវិបាកក្នុងការបត់ជើងធំ។ ប្រសិនបើអ្នកបត់ជើងធំបានតិចជាង ៣ ដងក្នុង ១សប្តាហ៏ គេចាត់ទុកថា នេះជាជំងឺទល់លាមក។
បញ្ហាទល់លាមកបែបនេះមិនល្អចំពោះសុខភាពរបស់អ្នកឡើយ។ មានការលំបាកជាច្រើនពាក់ព័ន្ធនឹងជំងឺទល់លាមកនេះ។ លាមករឹង ហើយស្ងួត, កំណើនជាតិឧស្ម័ន, ឈឺចាប់ក្នុងពោះ និងក្រសាលគូថ។
ភាគច្រើន ជំងឺទល់លាមកនេះកើតឡើងដោយគ្មានមូលហេតុ។ វាអាចកើតឡើងក្នុងរយៈពេលមួយរយៈ ហើយជាធម្មតាក៏បាត់ទៅវិញដោយខ្លួនវា។
ហេតុផលចម្បងអាចបណ្តាលមកពីបំរែបំរួលទម្លាប់ញ៉ាំអាហារ ឬជីវិតរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែប្រសិនបើបញ្ហានេះនឹងតែមិនបានធូរស្បើយ ក្រោយពីព្យាយាមប្រើវិធីព្យាបាលដ៏ពេញនិយមហើយ យល់ល្អត្រូវទៅប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត។
ក្រៅពីមូលហេតុទូទៅខាងលើ នៅមានមូលហេតុផ្សេងៗទៀតដែលធ្វើឲ្យអ្នកពិបាកបត់ជើងបែបនេះ។ ខាងក្រោមនេះនឹងបង្ហាញពីមូលហេតុមួយចំនួនទៀតដែលធ្វើឲ្យអ្នកមិនអាចបត់ជើងធំបាន៖
ការអត់ទ្រាំមិនទៅបត់ជើង
នៅពេលអ្នកមមាញឹកនឹងការងារ វាជារឿងធម្មតាទេដែលអ្នកនឹងព្យាយាមអត់ទ្រាំនឹងការបត់ជើងធំ។ ប៉ុន្តែ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការធ្វើបែបនេះញឹកញាប់អាចប៉ះពាល់ដល់ធម្មជាតិនៃការបញ្ចេញចោលរបស់អ្នក។ នេះជាលទ្ធផលធ្វើឲ្យកើតជំងឺទល់លាមក។
អាហារផ្គត់ផ្គង់
ការទទួលទានអាហារដែលមានជាតិដែក និងកាល់ស្យូមជាមូលហេតុមួយធ្វើឲ្យពិបាកបត់ជើងធំ។ វានឹងធ្វើឲ្យលាមករឹង ហើយអ្នកនឹងប្រឈមនឹងអាការៈទល់លាមកពេញមួយរយៈ ពេលដែលអ្នកទទួលទានអាហារផ្គត់ផ្គង់ទាំងនេះ។
កម្រិតជាតិសរសៃទាប
តើអ្នកធ្លាប់គិតទេថា ការទទួលទានអាហារច្រើននឹងជួយឲ្យអ្នកអាចបត់ជើងធំបានកាន់តែងាយស្រួលដែរទេ? ប្រសិនបើធ្លាប់ អ្នកពិតជាគិតខុសហើយ។ ការញ៉ាំអាហារច្រើនមិនជាបញ្ហាទេ តែការញ៉ាំអាហារដែលសម្បូរទៅដោយជាតិសរសៃជាអ្វីដែលអាចជួយសម្រួលដល់ការបត់ជើងធំរបស់អ្នក។
ប្រសិនបើអ្នកទទួលទានអាហារមានជាតិសរសៃបានតិច លាមករបស់អ្នកនឹងកាន់តែរឹងឡើងៗ។
ប្រើថ្នាំបញ្ចុះ
មានមនុស្សជាច្រើនតែងតែប្រើថ្នាំបញ្ចុះ មិនថាពេលណាដែលពួកគេពិបាកបត់ជើងធំឡើយ។ ប្រសិនបើអ្នកធ្វើបែបនេះ ឱកាសនៃការកើតជំងឺទល់លាមកកាន់តែច្រើនឡើង។
ការអាស្រ័យតែទៅលើថ្នាំបញ្ចុះអាចធ្វើឲ្យអាការៈរបស់អ្នកកាន់តែធ្ងន់ធ្ងរឡើង។
កត្តាផ្នែកចិត្តវិទ្យា
មានកត្តាសំខាន់ៗមួយចំនួនដែលអាចធ្វើឲ្យអ្នកពិបាកក្នុងការបត់ជើងធំ។ កត្តាចម្បងមួយគឺ បំលាស់ប្តូរទីតាំង។ មនុស្សជាច្រើនជួបនឹងបញ្ហាពិបាកបត់ជើងនៅក្នុងបង្គន់ដែលមិនដូចនឹងបង្គន់របស់ពួកគេ។ ជាធម្មតា បញ្ហានេះនឹងត្រូវបានដោះស្រាយ នៅពេលអ្នកស៊ាំនឹងការប្រើប្រាស់វា។ យើងអាចចាត់ទុកថា នេះជាមូលហេតុមួយធ្វើឲ្យអ្នកមិនអាចបត់ជើងធំបាន។
ប្រើថ្នាំកែរោគថយកម្លាំងកាយ និងចិត្ត
ថ្នាំនេះ និងថ្នាំដទៃទៀតត្រូវបានប្រើដើម្បីព្យាបាលភាពតានតឹង មានផ្ទុកនូវសារធាតុម្យ៉ាងដែលអាចធ្វើឲ្យកើតជំងឺទល់លាមក។ សារធាតុដែលមានក្នុងថ្នាំនេះបានរារាំងដល់ការកន្ត្រាក់របស់ពោះវៀន។ ការបង្អាក់បែបនេះ អាចធ្វើឲ្យពិបាកក្នុងការបត់ជើងធំ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មូលហេតុមួយចំនួនដែលធ្វើឲ្យអ្នកពិបាកក្នុងការបត់ជើងធំ