​ផលិតផល​ ៥​យ៉ាង​អ្នកមិនគួរ​ប្រើ​នៅ​​លើមុខ​របស់អ្នក

ស្បែករបស់អ្នក គឺសរីរាង្គដ៏ធំបំផុត ដែលអ្នកមាន ហើយជានិច្ចកាលវាតែងប្រឈមនឹងកត្ដាជាច្រើន ដែលអាចប៉ះពាល់ដល់សុខភាពស្បែកនេះដោយផ្ទាល់។ កត្ដាអាកាសធាតុ របបអាហារ ទម្លាប់នៃការរស់នៅ និងផលិតផលថែរក្សាសម្ផស្សជាច្រើនទៀត ដែលអ្នកប្រើប្រាស់គឺជាកត្ដា ដែលជះឥទ្ធពលទៅលើទិដ្ឋភាពរបស់ស្បែក ទាំងផ្នែកវិជ្ជមាន និងផ្នែកអវិជ្ជមាន អាស្រ័យទៅលើកម្រិតនៃការថែរក្សាស្បែករបស់អ្នក។ ផ្នែកដ៏សំខាន់បំផុត នៃស្បែករបស់អ្នក គឺស្បែកស្ថិតនៅត្រង់មុខ និងករបស់អ្នក។ បរិវេណសំខាន់ៗទាំងអស់នេះគឺមានការប្រឈមខ្ពស់នឹងការរងវិបត្ដិពីបញ្ហាទាក់ទងនឹងស្បែក ពីព្រោះយើងទំនងជាងាយប្រើផលិតផលនៅលើវា។ អ្នកឯកទេសផ្នែកថែសម្ផស្សជាច្រើនណែនាំថា ផលិតផលមួយចំនួនអាចធ្វើឱ្យស្បែករបស់អ្នកខូច ពីព្រោះវាអាចបង្កឱ្យមានប្រតិកម្មមិនល្អ ដែលធ្វើឱ្យស្បែកស្ងួត បណ្ដាលឱ្យលេចចេញនូវស្នាមមុន និងបញ្ហាស្បែកដទៃទៀត។
​ផលិតផល​ ៥​យ៉ាង​អ្នកមិនគួរ​ប្រើ​នៅ​​លើមុខ​របស់អ្នក
ទឹកខ្មេះ៖ ទិកនិកថែសម្រស់ជាច្រើនណែនាំឱ្យប្រើទឹកខ្មេះដើម្បីដោះស្រាយបញ្ហាមុន និងរោគផ្សិត ប៉ុន្ដែទោះបីជាយ៉ាងណា វាមិនត្រូវបានណែនាំឱ្យលាបទៅលើស្បែករបស់អ្នកនោះទេ ពីព្រោះអាស៊ីដអាសេទិកនៅក្នុងទឹកខ្មេះអាចបណ្ដាលឱ្យខូចស្បែកនៅបរិវេណដែលលាបនោះ ជាពិសេសប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម មានដំបៅ ដាច់រយះ ឬស្នាមរលាក។ ការប្រើទឹកខ្មេះដោយផ្ទាល់ទៅលើស្បែករបស់អ្នកអាចបង្កើនឱ្យស្បែករបស់អ្នកស្ងួត មូលហេតុដូច្នេះ ប្រសិនបើអ្នកចង់ប្រើផលិតផលទឹកខ្មេះនេះទៅលើស្បែករបស់អ្នក យើងណែនាំឱ្យអ្នកលាយវាជាមួយទឹកក្នុងចំណែកស្មើៗគ្នា។ ប្រសិនបើអ្នកមានអារម្មណ៍ថាក្រហាយ នៅពេលលាបវា យកល្អសូមបញ្ឈប់ប្រើវាឥឡូវនេះភ្លាម។ ចំពោះករណីខ្លះ ផលិតផលនេះគឺហាមប្រើជាដាច់ខាតសម្រាប់ថែរក្សាស្បែក ដូច្នេះអ្នកគួរចៀសវាងប្រើវាតែម្ដង។ 
Spray បាញ់សក់ និងសាប៊ូកក់សក់៖ តាមក្បួនពីមុន ដើម្បីឱ្យការ Makeup តែងមុខបានល្អគឺត្រូវលាប Spray បាញ់សក់ទៅលើមុខរបស់អ្នក ធ្វើដូច្នេះដើម្បីឱ្យការ Makeup នេះជាប់បានយូរ។ ប៉ុន្ដែតាមពិតគឺថា ការធ្វើដូច្នេះអាចបណ្ដាលឱ្យស្បែកស្ងួត ដោយសារផលិតផលទាំងនេះមានផ្ទុកជាតិអាកុលខ្ពស់ ដែលមិនល្អសម្រាប់ស្បែករបស់អ្នក។ បញ្ហាដូចគ្នានេះ កើតមានចំពោះមនុស្ស ដែលប្រើសាប៊ូកក់សក់ដើម្បីលាងសម្អាតមុខ ប៉ុន្ដែគួរជ្រាបថា ផលិតផលទាំងនេះមានផ្ទុកសមាសធាតុផ្សំគីមី ដែលមិនល្អសម្រាប់ស្បែករបស់អ្នក និងបណ្ដាលឱ្យស្បែកស្ងួត និងរលាក។
ក្រែមមានផ្ទុកសារធាតុ Retinol៖ សារធាតុ Retinol ត្រូវបានគេផ្សាយថា គឺជាសមាសធាតុផ្សំដ៏សកម្មប្រឆាំងនឹងជំងឺមុន និងភាពចាស់ជ្រីវជ្រួញ ប៉ុន្ដែទោះជាយ៉ាងណា អ្នកជំនាញមិនណែនាំឱ្យប្រើផលិតផលនេះនោះទេ ពីព្រោះវាខ្លាំងណាស់សម្រាប់ស្បែក វាធ្វើឱ្យស្បែកស្ដើង និងអាចធ្វើឱ្យស្បែកកាន់តែងាយប្រតិកម្ម។ ម្យ៉ាងទៀត នៅក្នុងករណីខ្លះ អាចបណ្ដាលឱ្យស្បែកឡើងក្រហម និងព្រមទាំងអាចធ្វើឱ្យស្បែកឡើងកន្ទួល។
វីតាមីនEសុទ្ធ៖ វាជាការពិតដែរថា វីតាមីនE ល្អប្រសើរសម្រាប់រាងកាយរបស់អ្នក ហើយក្រុមហ៊ុនផលិតផលថែសម្ផស្សភាគច្រើន ប្រើវីតាមីនE នេះនៅក្នុងផលិតផលរបស់ខ្លួន។ ប៉ុន្ដែទោះជាយ៉ាងណា អ្នកគួរតែចៀសវាងការប្រើប្រេងដោយផ្ទាល់ទៅលើស្បែករបស់អ្នក ពីព្រោះវាអាចធ្វើឱ្យស្ទះរន្ធញើស និងបណ្ដាលឱ្យកើតមានឡើងនូវមុន។ ម្យ៉ាងទៀត វាធ្លាប់កើតមាននូវករណីប្រតិកម្មដូចជា ការលាក អាការៈហើម ឬឡើងក្រហម នៅពេលប្រើប្រាស់ផលិតផលនេះទៅលើស្បែករបស់អ្នក៕  អត្ថបទ៖ ដេវីដ
ប្រភព៖ steptohealth