គន្លឹះប្រាប់ភរិយាឲ្យដឹងថា អ្នកត្រូវការពេលវេលាផ្ទាល់ខ្លួន ដើម្បីកុំឲ្យកើតជំម្លោះ

នៅពេលអ្នកមានស្នេហា អ្នកប្រាកដជាចង់ចំណាយពេលវេលាជាមួយនឹងគូស្នេហ៏របស់អ្នក ជាពិសេសក្នុងដំណាក់កាលទើបតែចាប់ផ្តើមដំបូង។
ដំណាក់កាលទើបតែចាប់ផ្តើមស្នេហា អ្នកយកចិត្តទុកដាក់តែទៅលើគូស្នេហ៏ និងផ្តល់អទិភាពក្នុងជីវិតរបស់អ្នកច្រើនជាងអ្វីៗទាំងអស់។
ហើយបន្ទាប់ពីបានរៀបការនឹងគ្នា ជីវិតរបស់អ្នកត្រូវមានចំណែកជីវិតគូស្នេហ៏របស់អ្នក ហើយមិនអាចធ្វើតាមទម្លាប់តែម្នាក់ឯងដូចមុនទៀតបានទេ ដូចជាការចេញទៅដើរលេងជាមួយមិត្តភក្តិ ឬទៅចូលរួមក្នុងកម្មវិធីផ្សេងៗ
តែទោះបីជាយ៉ាងណាជីវិតអាពាហ៍ពិពាហ៍របស់អ្នកអាចនឹងជួបរឿងល្អ និងរឿងអាក្រក់។
គូស្វាមីភរិយាភាគច្រើនប្រហែលជាធ្លាប់បានលឺឃ្លាថា "ខ្ញុំត្រូវការសេរីភាព” ជាច្រើនលើកច្រើនសារ មិនថានៅក្នុងកុន ឬសៀវភៅទេ។
ការផ្តល់សេរីភាពមិនមែនមានន័យថា អ្នកចង់លែងលះគ្នានោះទេ តែវាជាតម្រូវការដើម្បីបំពេញកាតព្វកិច្ច ឬអ្នកត្រូវការភាពឯករាជ្យខ្លះនៅក្នុងជីវិតដូចជា ការចេញទៅដើរលេងជាមួយមិត្តភក្តិ ឬចេញទៅហាត់កីឡា។
ដូច្នេះខាងក្រោមនេះជា គន្លឹះ ៧ ចំណុច ដើម្បីប្រាប់ដល់ភរិយារបស់អ្នកថា អ្នកត្រូវការពេលវេលាផ្ទាល់ខ្លួន៖
 
គន្លឹះប្រាប់ភរិយាឲ្យដឹងថា អ្នកត្រូវការពេលវេលាផ្ទាល់ខ្លួន ដើម្បីកុំឲ្យកើតជំម្លោះ
រកឲ្យឃើញពីតម្រូវការពេលវេលាផ្ទាល់ខ្លួន
ដំបូង ត្រូវរកឲ្យឃើញពីមូលហេតុដែលអ្នកត្រូវការពេលវេលាផ្ទាល់ខ្លួន និងឈរពីក្រោយការស្នើរបស់អ្នក។
អ្វីដែលសំខាន់ច្រើនជាងនេះ ការសុំសេរីភាពអាចជាពាក្យសម្តីមិនត្រឹមត្រូវសម្រាប់និយាយចំពោះភរិយារបស់អ្នកដើម្បីឲ្យនាងដឹងថា អ្នកគ្មានក្តីសុខនឹងនៅជាមួយនាង ឬអ្នកចង់លែងលះជាមួយនាង តែនេះមិនជាដោះស្រាយឡើយ។
ដូច្នេះ ត្រូវរកឃើញពីមូលហេតុដែលអ្នកត្រូវការពេលវេលាផ្ទាល់ខ្លួន ថាអ្នកត្រូវការពេលវេលាម្នាក់ឯង ដើម្បីបានសម្រាក បន្ទាប់ពីមមាញឹកនឹងការងារ ឬគម្រោងមុខជំនួញពេញមួយសប្តាហ៏កន្លងមក។
ជ្រើសយកកន្លែងសាធារណៈ
វិធីដែលល្អដើម្បីប្រាប់ភរិយាអ្នកថា អ្នកត្រូវការសេរីភាពគឺ ជួបគ្នានៅខាងក្រៅ។ ជួបគ្នានៅពេលដែលអ្នកទាំងពីរបានលំហែចិត្ត និងស្ងប់អារម្មណ៏ អាចមានអារម្មណ៏ស្តាប់គ្នាទៅវិញទៅមក។
កន្លែងសាធារណៈដូចជា ហាងកាហ្វេ ឬឧទ្យានជាតំបន់ពិសេសបំផុត ដើម្បីការពារភរិយារបស់អ្នកពីអារម្មណ៏ខឹង នៅពេលអ្នកទម្លាយការសម្រេចចិត្តរបស់អ្នក។
កំណត់ពីប្រភេទនៃសេរីភាព
ប្រសិនបើនាងនៅតែយល់ច្រលំចំពោះការចង់បានសេរីភាពរបស់អ្នក អ្នកអាចកំណត់ពីប្រភេទនៃសេរីភាព ដូច្នេះអ្នកអាចកាត់បន្ថយកំហឹងរបស់នាង។
ព្យាយាមពន្យល់ពីប្រភេទសេរីភាពដែលអ្នកចង់បាន មិនថាវាជាពេលវេលាលំហែកាយ, ពេលវេលាធ្វើការ ឬហិរញ្ញវត្ថុឡើយ។ វិធីនេះ អ្នកអាចជួយនាងឲ្យបានយល់ពីស្ថានភាព ហើយវាក៏កាត់បន្ថយជម្លោះផងដែរ។
ត្រូវគិតឲ្យច្បាស់ពីតម្រូវការ និងគោលបំណងរបស់អ្នក
ជំហ៊ានមួយដើម្បីប្រាប់ភរិយារបស់អ្នកថា អ្នកត្រូវការសេរីភាពគឺ ត្រូវចេះជ្រើសរើសពាក្យសម្តីមកនិយាយដោយប្រុងប្រយ័ត្ន។ ប្រសិនបើអ្នកត្រូវការសេរីភាពច្រើន ព្យាយាមរើសយកពេលវេលាឲ្យបានត្រឹមត្រូវដើម្បីនិយាយពីតម្រូវការរបស់អ្នក។
កុំនិយាយថា គូស្នេហ៏របស់អ្នកកំពុងតែធ្វើខុសដែលមិនបានផ្តល់នូវសេរីភាពផ្ទាល់ខ្លួនឲ្យអ្នក។ ប៉ុន្តែត្រូវចងចាំថា នៅពេលអ្នកចំណាយពេលវេលាជាមួយគ្នា ត្រូវប្រាកដថា ចេះផ្តល់ការយកចិត្តទុកដាក់ឲ្យគ្នា។
រក្សាពាក្យសម្តី "បង” ជានិច្ចពេលសន្ទនាគ្នា
កុំបែកអារម្មណ៏នៅពេលអ្នកកំពុងសន្ទនាជាមួយនឹងភរិយា។ ត្រូវប្រាកដថា ប្រើពាក្យសម្តី "បង” នៅពេលអ្នកចង់និយាយពីតម្រូវការរបស់អ្នកដូចជា "បងមានអារម្មណ៏តានតឹងច្រើននៅកន្លែងការងារ” ឬ "បងចង់ចំណាយពេលលំហែ ប៉ុន្តែប៉ុន្មានថ្ងៃនេះ បងគ្មានឱកាស”។ នេះអាចជួយឲ្យភរិយារបស់អ្នកមិនជេរប្រទេច ឬបង្កើតជម្លោះជាមួយអ្នក។
គោរពពេលវេលាសម្រាប់ផ្ទាល់ខ្លួន
វិធីមួយដើម្បីប្រាប់ភរិយារបស់អ្នកថា អ្នកត្រូវពេលវេលាផ្ទាល់ខ្លួនគឺ ត្រូវបង្ហាញឲ្យច្បាស់ពីរយៈពេលអ្នកចង់ឲ្យភរិយាអ្នកគោរពពេលវេលាផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើរយៈពេលដែលចង់បានមិនច្បាស់លាស់ យល់ល្អត្រូវប្រាប់នាងឲ្យច្បាស់ពីចំណុចពេលវេលា ថាតើរយៈពេលយូរប៉ុណ្ណា ដែលនាងផ្តល់តម្រូវការសេរីភាពផ្ទាល់ខ្លួនដល់អ្នក។
អ្នកត្រូវប្តេជ្ញាចិត្ត
ធ្វើឲ្យគូស្នេហ៏អ្នកដឹងថា ការកែតម្រូវពេលវេលាជារឿងមួយសំខាន់ចំពោះអ្នកទាំងពីរ។ ជាពិសេសសំខាន់ត្រូវបញ្ជាក់ប្រាប់ភរិយារបស់អ្នកថា អ្នកនឹងលះបង់គ្រប់យ៉ាង ហើយស្តាប់តាមនាង នៅពេលស្នេហាជួបបញ្ហា។
ត្រូវបញ្ជាក់ថែមទៀតថា វាមិនមែនជាពេលវេលាផ្ទាល់ខ្លួនរហូតទេ ដែលអ្នកចង់បានពីនាង ប៉ុន្តែវាជាសេរីភាពមួយក្នុងការងាររបស់អ្នក។ ត្រូវឲ្យនាងយល់ថា ក្នុងពេលជួបនឹងបញ្ហាពិបាក អ្វីដែលសំខាន់គូស្វាមីភរិយាត្រូវចេះកែខៃបន្ថែម នៅពេលដែលចាំបាច់៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គន្លឹះប្រាប់ភរិយាឲ្យដឹងថា អ្នកត្រូវការពេលវេលាផ្ទាល់ខ្លួន ដើម្បីកុំឲ្យកើតជំម្លោះ