ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខឹង​សមត្ថកិច្ច​ឃាត់​ត្រួត​ពិ​និត្យ​ច្បាប់​ចរាចរណ៍​​យក​ដុំ​ថ្ម​គប់​ទៅ​លើ​សមត្ថកិច្ច​​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី៩ ​កុម្ភៈ   នៅ​​ចំណុច​ខាងកើត​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ តាម​បណ្ដោយ​វិថី​​ព្រះ​មុន្នី​រ៉េ​ត សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភពព័ត៌​មាន​ពី​កម្លាំង​​សមត្ថកិច្ច​ចរា​ចរណ៍​ខណ្ឌទួលគោក​សហការ​ជាមួយ​នគរបាល​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ដាក់កុង​ត្រូល​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរាចរណ៍​ជើង​គោក ដូចជា ​វាស់​ជាតិ​អាល់កុលត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ អត់​ពាក់មួក​ការពារ​សុវត្ថិភាព អត់​កញ្ចក់​​មើល​ក្រោយ និងអត់​ស្លាក​លេខ ខ​ណៈដែល​កម្លាំង​ចម្រុះ​​ឃាត់​យាន្ត​ជំនិះ​​ដែល​មិន​មាន​លក្ខ​ណៈគ្រប់គ្រាន់​ ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ ​ព​ណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ធ្វើ​ដំណើរ​ទិស​ដៅ​ពី​កើត​ទៅ​លិច ក៏​ត្រូវ​​កម្លាំង​ចម្រុះ​​​ឃាត់​សួរនាំ​ តែ​បុរស​ខាងលើ​បាន​ប្រាប់​ថា​ ជា​អង្គរក្ស​របស់​ឧកញ៉ា​ម្នាក់​​ ហើយ​មានផ្ទះ​នៅ​ជិត​នេះ​ទេ ចំណែក​ខាង​សមត្ថកិច្ច​មិន​ចង់​វែង​ឆ្ងាយ​បានឱ្យ​​រូប​គាត់​ជិះ​ម៉ូតូ​ចេញ​ទៅ ។

លុះ​ពេល​បុរស​រូប​នោះ​ជិះ​ម៉ូតូ​ចូល​ដល់​ផ្ទះ​ដែល​នៅ​ក្បែរ​នោះ​ហើយ បាន​យក​ដុំ​ថ្មភ្នំ​គប់​មក​លើ​កង​កម្លាំង​​ចម្រុះ៤​-៥​​ដុំ​ តែ​មិន​បណ្ដាលឱ្យ​​កង​កម្លាំងទាំងអស់​រង​បួស​អ្វី​នោះ​ទេ គ្រាន់តែ​បង្ក​កា​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ៕