លោក Allegri ត្រូវបានលើកទឹកចិត្តឲ្យចូលជំនួសលោក Mourinho នៅ Chelsea

លោក Massimiliano Allegri ត្រូវបានលើកទឹកចិត្តឲ្យដើរចូលទៅកាន់តំណែងនៅ Chelsea តាមរយៈការទទួលយកសំណើដ៏អស្ចារ្យនេះដែលត្រូវបានផ្តល់ឲ្យគ្រូបង្វឹករបស់ក្លិប Juventus រូបនេះ ពីសំណាក់ក្លិបយក្សរបស់អង់គ្លេស។
a

ទាំងលោក Allegri និងលោក Antonio Conte គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងជាអតីតគ្រូបង្វឹករបស់ Juventus សុទ្ធសឹងត្រូវបានទាក់ទងជាមួយនឹងការងារក្នុងនាមជាអ្នកចាត់ការទូទៅនៅ Chelsea ដែលត្រូវបានត្រូវបានបំពេញដោយគ្រូបង្វឹកសញ្ជាតិហូឡង់លោក Guus Hiddink ក្នុងកិច្ចសន្យាបណ្តោះអាសន្ន ក្រោយពីការបណ្តេញលោក Jose Mourinho ចេញ។ កិច្ចសន្យារបស់លោក Allegri នៅទីក្រុង Turin នឹងផុតកំណត់នៅឆ្នាំ២០១៧ ហើយលោកបាននិយាយថា លោក «រីករាយនៅតែកន្លែងដែលខ្ញុំនៅ»។ ប៉ុន្តែ លោក Giovanni Galeone ដែលបានបង្វឹកលោក Allegri ក្នុងក្លិបជាច្រើន អំឡុងអាជីពជាកីឡាកររបស់លោក និងត្រូវបានចាត់ទុកថា ជាទីព្រឹក្សារបស់លោកនោះ ជឿជាក់ថា គ្រូបង្វឹករបស់ Juventus រូបនេះ នឹងព្រមទទួលសំណើ ហើយនិងចាក់ចេញពីក្លិបយក្សនៅទីក្រុង Turin នេះ ដើម្បីចូលកាន់តំណែងនៅ Chelsea នារដូវកាលក្រោយ។ លោក Galeone បាននិយាយក្នុងកិច្ចសម្ភាសមួយជាមួយនឹងវិទ្យុ Radio ថា៖ «ប្រសិនបើខ្ញុំជា Allegri ខ្ញុំនឹងដើរទៅ Chelsea ហើយខ្ញុំគិតថា រូបគេនឹងបញ្ចប់ការងារនៅទីនោះនៅចុងរដូវកាលនេះ»៕

ប្រភពព័ត៌មាន៖ Bangkok Post