ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៦ ស្ថិត​នៅ​វត្ត «​វិហារ​រាស្ត្រ​» ក្នុងភូមិ​ត្បូង​ភ្នំ ឃុំ​វាល ស្រុក​គង​ពិសី បាន​ផ្ទុះ​អធិករណ៍​ប្រឆាំង​ជាមួយ​មន្ទីរ​ធម្មការ និង​គណៈកម្មាធិការ​វត្ត​ ​ដែល​បម្រុង​តែងតាំង​ព្រះសង្ឃ​១​អង្គជា​ចៅអធិការ​វត្ត ។

ការ​ផ្ទុះ​អធិករណ៍​នេះ គឺ​ចៅអធិការ​ស្តីទី រួម​ទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ដែល​មក​ពី​ខេត្ត​ផ្សេង​ៗ​ចូលរួម​ជា​ច្រើន​​នាក់ ​។ ទោះបីជា​យ៉ាងណា ដំណោះស្រាយ​បែប​ណា​នោះ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។