​​​ស្រី្ត​​ដើរ​សុំទាន​ម្នាក់ ​ត្រូវ​​ប្តី​ វាយ​សម្លាប់ ​នៅ​​ក្រោម​ដើម​ពោធិ​ ក្នុង​វត្ត​ស្វាយ​ពពែ

​​រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ដើរ​សុំទាន​ មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ត្រូវ​​ប្តី​វាយ​ឱ្យ​​ស្លាប់​ ចោល​កូន​២នាក់​ នៅ​ក្រោម​ដើម​ពោធិ ​ក្នុង​វត្ត​ ស្វាយ​ពពែ ​​បង្ករឱ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ ម៉ោង៣ និង៥០​នាទី​រសៀល ថ្ងៃ​ទី៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ​ស្ថិត​នៅ​ក្នុង ​វត្ត​ស្វាយ​ពពែ ផ្លូវ​សុធារស​ ​សង្កាត់​ទន្លេបាសាក់ ខ​ណ្ដ​ចំការមន ​។

​មន្ត្រី​នគរបាល​​​បាន​​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ ​មិន​ត្រូវ​បាន​អ្នក​ណា​ម្នាក់​ ស្គាល់​អត្តសញ្ញាណ​ឡើយ ​អាយុ​ប្រហែល​ជាង៣០​ឆ្នាំ មានកូន​ប្រុសស្រី​២​នាក់​ ​ម្នាក់​អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត ​អាយុ​ប្រហែល១​ឆ្នាំ ​​​ជា​អ្នក​ដើរ​សុំទាន និង​ទីលំនៅ​ មិន​ពិតប្រាកដ ត្រូវ​បាន​គេ​ប្រទះ​ឃើញ ស្លាប់​នៅ​ក្រោម​ដើម​ពោធិ ក្បែរ​ព្រះ​វិហារ ​ក្នុង​វត្ត​ស្វាយ​ពពែ​ ។ ​ចំណែក​ជន​ដៃ​ដល់​​ជា​​ប្តី​​ មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ និង​អត្តសញ្ញាណ​ដែរ​ ​គ្រាន់​តែ​ដឹង​ថា​​ មាន​មាឌធំ សម្បុរ​ខ្មៅ អាយុ​ប្រហែល៣៥​ឆ្នាំ បាន​រត់គេច​ខ្លួន​ បាត់​ស្រមោល​ ។​

តាម​ប្រភព​ដដែល ​បាន​​បន្ត​​​ថា ទាំង​២​នាក់​ប្តី​ប្រពន្ធ​ និង​កូន​២​នាក់​ ​បាន​​​មក​ស្នាក់​នៅ​​ ក្រោម​ដើម​ពោធិ​ ក្នុង​វត្ត​នេះ​​​ជាង​មួយ​ខែ​​​ហើយ ​​តែងតែ​ឈ្លោះ​គ្នា​ ជា​ប្រចាំ​ ហើយ​ពួក​គេ​ ទាំង​២នាក់​ ក៏​ជា​មនុស្ស​ញៀន​ថ្នាំ​ ផង​ដែរ​ ។​ លុះ​មក​ដល់​ម៉ោង៣ និង៥០​នាទី​រសៀល​​ គេ​ក៏​​​ប្រទះ​ឃើញ ​ស្ត្រី​រង​គ្រោះ ជា​ប្រពន្ធ​ បាន​​​ស្លាប់​នៅ​កន្លែង​ ស្នាក់​​​​​នៅ​ខាង​លើ​ ​​ហើយ​ក៏​​រាយ​ការណ៍​​​ ប្រាប់​នគរបាល​ ប៉ុស្តិ៍​ទន្លេបាសាក់ ឱ្យ​ចុះ​​​ពិនិត្យ​​តែ​ម្តង ​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​​​សមត្ថកិច្ច​ជំនាញ​ ក៏​បាន​ចុះ​មក​ធ្វើ កោសល្យ​វិ​ច័យ​​សព​ និង​ត្រួត​ពិន​ត្យ​កន្លែង​កើតហេតុ ​បាន​បង្ហាញ​ថា ​ឃើញ​មាន​​ស្នាម​ជាំ​ខ្មៅ និង​របួស​ ពេញ​ដងខ្លួន​​ ​ដោយ​សារ​​តែ​​ ជន​សង្ស័យ​​ជា​ប្តី ​​វាយ​​ដុំ​រហូត​​ដល់​​ស្លាប់​​ ​​។

សព​របស់​ស្ត្រី​រង​គ្រោះ​ ត្រូវ​បាន​បញ្ជូន​​​ ទៅ​តម្កល់​ទុក​​នៅ​វត្ត​​ សំបួរមាស ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​ មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ ទៅ​តាម​ប្រពៃណី​ ៕

​​​ស្រី្ត​​ដើរ​សុំទាន​ម្នាក់ ​ត្រូវ​​ប្តី​ វាយ​សម្លាប់ ​នៅ​​ក្រោម​ដើម​ពោធិ​ ក្នុង​វត្ត​ស្វាយ​ពពែ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត