ឃាត់ខ្លួនជនសង្ស័យ បានធ្វើសកម្មភាព រំលោភសេពសន្ធវៈ ទៅលើក្មេងស្រី

ព្រះសីហនុ ៖ នៅវេលាម៉ោង ០៩ និង០០នាទី ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចក្រុម១៧ ភូមិ០៤ សង្កាត់០៤ ខេត្តព្រះសីហនុ ការិយាល័យបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន បានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ព្រំ តាវ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម១៧ ភូមិ០៤ សង្កាត់០៤ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពរំលោភសេពសន្ធវះ ទៅលើក្មេងស្រី ឈ្មោះ អ៊ួច ខំុ អាយុ០៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្រុម១៧ ភូមិ០៤ សង្កាត់០៤ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ ២០១៦ វេលាម៉ោងប្រហែល១៣ និង៣០នាទី ខណះពេលដែលក្មេងស្រីដេក នៅលើផ្ទះម្នាក់ឯង ។

បច្ចុប្បន្នកំលាំង ការិយាល័យជំនាញ កំពុងធ្វើការសាកសួរនៅ ទីបញ្ជាការ អ.ហ ខេត្តព្រះសីហនុ ។ លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេអហខេត្ត ក៏បានបញ្ជាក់ថា ជនសង្ស័យរូបនេះក៏មានប្រើប្រាស់ គ្រឿងញៀន ផងដែរក្រោយពីបានធ្វើ កោសល្យវិច្ច័យទឹកនោមរួច ៕

ឃាត់ខ្លួនជនសង្ស័យ បានធ្វើសកម្មភាព រំលោភសេពសន្ធវៈ ទៅលើក្មេងស្រី
ឃាត់ខ្លួនជនសង្ស័យ បានធ្វើសកម្មភាព រំលោភសេពសន្ធវៈ ទៅលើក្មេងស្រី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត