វិធី​ភ្ជាប់​សេវា Roaming ហៅ​ចេញ​ចូល​ប្រទេស​កម្ពុជា


វិធី​ភ្ជាប់​សេវា Roaming ហៅ​ចេញ​ចូល​ប្រទេស​កម្ពុជា

Roaming ជា​សេវាកម្ម​មួយ​ក្នុង​ចំណោម​សេវាកម្ម​ជា​សំឡេង​នានា ដែល​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​នៅ​កម្ពុជា​មួយ​ចំនួន ដាក់​ដំណើរការណ៍​ដល់​អតិថិជន។

 

វិធី​ភ្ជាប់​សេវា Roaming ហៅ​ចេញ​ចូល​ប្រទេស​កម្ពុជា

 

លក្ខណៈ​សម្បត្តិ​និង​គុណ​ប្រយោជន៍​សម្រាប់​ការ​ប្រើប្រាស់​សេវាកម្ម Roaming គឺ​អតិថិជន​អាច​ទទួល​បាន​ការ​ហៅ​ទូរសព្ទ​ចេញចូល, ផ្ញើ​ឬ​ទទួល​សារ រួម​ជាមួយ​ការ​ទទួល​បាន​សេវាកម្ម​ផ្សេងៗ​ទៀត​ជា​ធម្មតា តាម​រយៈ​ការ​ប្រើប្រាស់​លេខ​ស៊ីម​ទូរសព្ទ​ដដែល ខណៈ​ពេល​ធ្វើ​ដំណើរ​ឬ​ស្នាក់​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​យ៉ាង​ណា រាល់​ការ​ប្រើប្រាស់​សេវា​ណាមួយ ដូច​ជា​ហៅ​ទូរសព្ទ​ចេញ ឬ​ផ្ញើ​សារ​ ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​សេវាកម្ម​នឹង​កាត់​ទឹកប្រាក់​ខ្ពស់​ជាង​តម្លៃ​ធម្មតា ទៅតាម​តម្លៃ​កំណត់​ណាមួយ បើ​ទោះ​បី​ជា​អ្នក​ប្រើប្រាស់​ជា​ភាគី​ទទួល​ក្ដី។

 

Cellcard

 

@ ដើម្បី​ភ្ជាប់៖ សូម​វាយ​សារ​ជា​អក្សរ [ON] រួច​ផ្ញើ​ទៅ​លេខ ១២៥ (គិត​ថ្លៃ​សេវា ៣ សេន​សម្រាប់​ភ្ជាប់)។ បញ្ជាក់៖ សូម​ភ្ជាប់​មុន​ពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា។
@ ដើម្បី​ចាកចេញ​៖ សូម​វាយ​សារ​ជា​អក្សរ [OFF] រួច​ផ្ញើ​ទៅ​លេខ ១២៥។ (គិត​ថ្លៃ​សេវា ៣ សេន​សម្រាប់​ការ​ផ្ដាច់)។

 

ដើម្បី​ហៅ​ត្រឡប់​មក​កម្ពុជា​ដោយ​ប្រើ​សេវា Roaming របស់ Cellcard មុន​ដំបូង​ចុច * 125 * លេខទូរសព្ទ # ។ ឧទាហរណ៍: * 125 * 012812812 # បញ្ជូន។ សម្រាប់​តម្លៃ​អាស្រ័យ​តាម​ប្រទេស​នីមួយៗ។

 

Smart

 

@ ដើម្បី​ចុះ​ឈ្មោះ ចុច *313# (ឥតគិតថ្លៃ)។ សូម​ភ្ជាប់​មុន​ពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា។
@ ដើម្បី​ចាកចេញ ចុច*313*0# (ឥតគិតថ្លៃ)។

 

ដើម្បី​ហៅ​​​សូម​​វាយ​លេខ​កូដ (+855) និង​លេខ​ទូរសព្ទ​។ តម្លៃ​ហៅ​មក​ប្រទេស​កម្ពុជា​​ខុស​ៗ​គ្នា​តាម​ប្រទេស​នីមួយៗ​ដូច​ថៃ​ 0.125 ដុល្លារ​ក្នុង​មួយ​នាទី និង​កូរ៉េ 0.50 ដុល្លារ​ក្នុង​មួយ​នាទី​។

 

Metfone

 

@ ដើម្បី​ចុះ​ឈ្មោះ​ ផ្ញើ​សារ “ON” ទៅ១៣១
@ បញ្ឈប់: ផ្ញើ​សារ “OFF” ទៅ ១៣១
@ ​ការ​ចុះឈ្មោះ ០.០០ដុល្លារ

 

តម្លៃ​ភ្ជាប់​សេវា Roaming របស់ Metfone គិត​តាម​តំបន់​​ខុសៗ​គ្នា​ដូច​ថៃ​និង​ឡាវ 0.125/min និង​ហុងកុង និង​កូរ៉េ 2.5/min។ សូម​វាយ​លេខ​កូដ​តំបន់​និង​លេខ​ទូរសព្ទសម្រាប់​ហៅ​មក​ក្នុង​ប្រទេស​កម្ពុជា។

 

បន្ត​អាន៖ លែង​ឈឺ​ក្បាល ឈប់​សង្ស័យ​ឃើញ​​លេខ​ប្លែកៗ​ខល​មក​ទៀត

 

អត្ថបទ៖ ប៊ុណ្ណារ៉ា