ញញួរ​យក្ស​ បំបាក់​ស្លាប​ហង្ស​ក្រហម ឲ្យ​ធ្លាក់​ពី​ FA Cup ​យប់​មិញ

ក្រុម​ញញួរ​យក្ស​ West Ham បាន​​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ពាន​រង្វាន់​ FA Cup បន្ទាប់​ពី​យក​ឈ្នះ​លើ​ ហង្ស​ក្រហម​ Liverpool ២-១ នៅ​នាទី​១២០+១ ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​យប់​មិញ។

ញញួរ​យក្ស​ បំបាក់​ស្លាប​ហង្ស​ក្រហម ឲ្យ​ធ្លាក់​ពី​ FA Cup ​យប់​មិញ

ញញួរ​យក្ស​ បំបាក់​ស្លាប​ហង្ស​ក្រហម ឲ្យ​ធ្លាក់​ពី​ FA Cup ​យប់​មិញ

កាល​ជើង​ទី​១​នៅ​ Anfield ក្រុម​ទាំង​ពីរ​​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ០-០។ លុះ​ដល់​ជើង​ទី​២​យប់​មិញ ម្ចាស់​ផ្ទះ​ West Ham បាន​នាំ​មុខ​​មុន​​នៅ​នាទី​៤៥ ដោយ ​Michail Antonio ​ប៉ុន្តែ​ត្រូវ​​ខ្សែ​បម្រើ​ឆ្នើម​ Philippe Coutinho ​ដែល​ទើប​វិល​ពី​របួស​ស៊ុត​បាល់​ហ្វ្រីឃីត​តាម​ស្មើ​ ១-១ ​​វិញ​នាទី​​៤៨។

​លទ្ធផល​ ១-១ បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​ពេញ​៩០​នាទី​ ដែល​តម្រូវ​ឲ្យ​ក្រុម​ទាំង​២​បន្ថែម​ម៉ោង​១៥​នាទី​២​ដង​ទៀត ប៉ុន្តែ​​ដល់​នាទី​១២០​ ខណៈ​ដែល​​មាន​ការ​រំពឹង​ថា នឹង​​​មាន​ការ​ទាត់​បាល់​​ប៉េណាល់ទី​កាត់​សេចក្ដី​ហើយ​នោះ ​ស្រាប់​តែ Angelo Ogbonna ​មាន​ឱកាស​តែត​​បំប៉ោង​សំណាញ់​ទី​ហង្ស​ក្រហម ឲ្យ​ចុក​ឈាម និង​​ធ្វើ​ឲ្យ​ Liverpool​ ធ្លាក់​ហាល​អាវ​ត្រឹម​វគ្គ​នេះ​តែ​ម្ដង។

​​​ញញួរ​យក្ស​ West Ham នឹង​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Blackburn ​នៅ​ Championship ​ក្នុង​ការ​ប្រកួត​ជុំ​ទី​៥ ជា​បន្ត​ នា​ថ្ងៃ​អាទិត្យ ទី​២១ ខែ​កុម្ភៈ៕

ញញួរ​យក្ស​ បំបាក់​ស្លាប​ហង្ស​ក្រហម ឲ្យ​ធ្លាក់​ពី​ FA Cup ​យប់​មិញ

ញញួរ​យក្ស​ បំបាក់​ស្លាប​ហង្ស​ក្រហម ឲ្យ​ធ្លាក់​ពី​ FA Cup ​យប់​មិញ

ញញួរ​យក្ស​ បំបាក់​ស្លាប​ហង្ស​ក្រហម ឲ្យ​ធ្លាក់​ពី​ FA Cup ​យប់​មិញ

ញញួរ​យក្ស​ បំបាក់​ស្លាប​ហង្ស​ក្រហម ឲ្យ​ធ្លាក់​ពី​ FA Cup ​យប់​មិញ

ញញួរ​យក្ស​ បំបាក់​ស្លាប​ហង្ស​ក្រហម ឲ្យ​ធ្លាក់​ពី​ FA Cup ​យប់​មិញ

ញញួរ​យក្ស​ បំបាក់​ស្លាប​ហង្ស​ក្រហម ឲ្យ​ធ្លាក់​ពី​ FA Cup ​យប់​មិញ

ញញួរ​យក្ស​ បំបាក់​ស្លាប​ហង្ស​ក្រហម ឲ្យ​ធ្លាក់​ពី​ FA Cup ​យប់​មិញ

ញញួរ​យក្ស​ បំបាក់​ស្លាប​ហង្ស​ក្រហម ឲ្យ​ធ្លាក់​ពី​ FA Cup ​យប់​មិញ

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc