រូបចម្លាក់​ក្រិច​ពី​បុរាណ​ជា​តឹកតាង​បានបង្ហាញ​ពី​កុំព្យូទ័រ​យួរដៃ​

រូបចម្លាក់​ក្រិច​ពី​បុរាណ​ជា​តឹកតាង​បានបង្ហាញ​ពី​កុំព្យូទ័រ​យួរដៃ​

ប្រទេស​ក្រិច : ប្រ​ភ​ពី​បណ្តាញសារព័ត៌មាន​រប​ស់​គេហទំព័រ​ដាយ​លី​ម៉ែ​ល​បានបង្ហាញ​ពី​រូបចម្លាក់​មួយ​ដែលមាន​អាយុកាល​ជាង​១០០​មុន​គ​.​ស​. ដែល​ពណ៌នា​ពី​ក្មេងស្រី​ម្នាក់​កំពុងកាន់​វត្ថុ​ម្យ៉ាង​ដែល​មើលទៅ​ស្រដៀង​ទៅនឹង​កុំព្យូទ័រ​យួរដៃ​ឲ្យ​ស្ដ្រី​មាន​កិត្តិយស​ខ្ពង់ខ្ពស់​ម្នាក់​ពិនិត្យមើល​។​

 

​រូបចម្លាក់​នេះ​ត្រូវបាន​តម្កល់ទុក​នៅ​សារៈមន្ទីរ​មួយ​ឈ្មោះ J Paul Getty Museum ក្នុង​ទីក្រុង Malibu រដ្ឋ California ប្រទេស​អាមេរិក ហើយ​អ្នកជំនាញ​ពិ​ព័ណ៌នា​រូប​ថា​ជា​ហឹប​រាក់​មួយ​។ ប៉ុន្ដែ​បន្ទាប់ពី​រូបចម្លាក់​នេះ​ត្រូវ​លេច​ធ្លាយ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត មនុស្ស​បាននាំគ្នា​ផុស​ពេញ​បណ្ដាញ​សង្គម ដោយ​អះអាងថា​វា​ជា​កុំព្យូទ័រ​យួរដៃ Laptop ហើយ​មានមតិ​មួយចំនួន​បាន​និយាយថា រឿង​ដែល​ធ្លាប់​កើតមក​ពីមុន ឥឡូវ​បាន​កើតឡើង​នៅ​អនាគត​។ ក្នុង​ប៉ុស្តិ៍​មួយ​ក្នុង​បណ្ដាញ YouTube ម្ចាស់​គណនី​មួយ​ឈ្មោះថា StillSpeakingOut បាន​អាប់​ឡូត​វីដេអូ​មួយ ដោយ​ដាក់​ចំណងជើង​ថា "​ចម្លាក់​ក្រិច​ពី​បុរាណ​បានបង្ហាញ​ពី​កុំព្យូទ័រ​យួរដៃ​?"​។​

រូបចម្លាក់​ក្រិច​ពី​បុរាណ​ជា​តឹកតាង​បានបង្ហាញ​ពី​កុំព្យូទ័រ​យួរដៃ​

​រូបគេ​បាន​និយាយថា "​ខ្ញុំ​មិន​និយាយថា​រូបចម្លាក់​នោះ​ជា​កុំព្យូទ័រ​យួរដៃ​បុរាណ​នោះទេ ប៉ុន្ដែ​នៅពេលដែល​ខ្ញុំ​មើលទៅ​រូបចម្លាក់​នេះ និង​គិត​ទៅដល់​រឿងនិទាន​អំពី​តួអង្គ Oracle of Delphe ដែល​ជួយ​ឱ្យ​ពួក​បូជា​ចា​រ្យ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ព្រះ និង​ទទួល​ព័ត៌មាន​ជាមុន​អំពី​រឿងរ៉ាវ​ផ្សេង ខ្ញុំ​មិនអាច​ឃាត់​ចិត្តបាន​នោះទេ​ក្នុងការ​និយាយថា លោក Erich von Däniken បាន​និយាយ​ត្រឹមត្រូវ​ទាំងអស់​មកទល់​ឥឡូវនេះ ហេតុ​ដូច្នោះ​ហើយ រាល់​វត្ថុ​ទិព្វ​អា​ថ៍កំ​បាំង​ភាគច្រើនបំផុត​ដែល​ព្រះ​ប្រទាន​ឱ្យ ក្រុមមនុស្ស​មាន​វិន័យ​តឹងរ៉ឹង​មួយចំនួន​ក្នុង​អរិយធម៌​បុរាណ​គឺ​ពិតជា ឧបករណ៍​ទំនើប ដែល​ស្រដៀង​នឹង​អ្វីដែល​យើង​មាន​បច្ចុប្បន្ន​ដែរ​"​។​

 

​ក្នុង​វីដេអូ​នោះ​ផងដែរ​ក៏បាន​បង្ហាញ​នូវ​អក្សរ​បុរាណ​ក្រិ​ក​ដែលមាន​រាង ដូច​យន្តហោះ ជា​រឿង​មួយ​នឹកស្មាន​មិន​ឡើយ​ដែល​កាលពី​បុរាណ​ក៏មាន​យន្តហោះ​ដែរនោះ​។ ប៉ុន្ដែ​មិនទាន់មាន​អ្នក​បុរាណ​វិទូ​ណា​អាច​បកស្រាយ​បាន​នៅឡើយ​នោះទេ​ចំពោះ រឿង​៕

 

រូបចម្លាក់​ក្រិច​ពី​បុរាណ​ជា​តឹកតាង​បានបង្ហាញ​ពី​កុំព្យូទ័រ​យួរដៃ​