តូ​២​គ្រឿង​បុក​គ្នា នៅ​តាខ្មៅ របួសធ្ងន់​ស្រាល​៤​នាក់

កណ្តាល:  មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល  ក្នុងករណី​គ្រោះថ្នាក់ បង្កឡើង​ដោយ​ម៉ូតូ ២គ្រឿង​បើក​បញ្ច្រាស​គ្នា​កាលពី​វេលា​​ម៉ោង​ប្រមាណ ៧​យប់ ថ្ងៃទី​៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ត្រង់ចំណុច​ខាងកើត​រោង ម៉ាស៊ីនកិនស្រូវ ហេង សម្បត្តិ ផ្លូវជាតិ​លេខ​២​ភូមិព្រែក​ហូរ​​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស្លាកលេខ ភ្នំពេញ 1BQ-6955 (​មាន​កញ្ចក់​តែ​គ្មាន​មួក​ការពារ​) អ្នកបើកបរ​មិនទាន់ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅ​ពី​លិច លុះ​មកដល់​ចំណុចកើតហេតុក៏បាន​បុក​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា វេ​វ បើកបរ​ក្នុងទិសដៅ​បញ្ច្រាសគ្នា​ពេញទំហឹង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​1S-3385​អ្នកបើកបរ ឈ្មោះ ម៉​ង់ ភេទប្រុស​ អាយុ​ប្រហែល​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ក្រុង​តាខ្មៅ ខេត្ត​កណ្តា​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៣​និង​ស្រាល​១​នាក់​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ ត្រូវបាន​រថយន្ត​រប​ស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ដឹកយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ជ័យ ជំនះ​។ រីឯ​​មធ្យោបាយ​ទាំង​២ ត្រូវបានយកមក​រក្សាទុក នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ​បណ្តោះអាសន្ន​ដើម្បី ចាត់ការ​តាម​នីតិវិធី​៕​R

តូ​២​គ្រឿង​បុក​គ្នា នៅ​តាខ្មៅ របួសធ្ងន់​ស្រាល​៤​នាក់

តូ​២​គ្រឿង​បុក​គ្នា នៅ​តាខ្មៅ របួសធ្ងន់​ស្រាល​៤​នាក់