ម៉ូតូ​បុក​រ៉ឺម៉ក​ម៉ូតូ បណ្តាល​ឲ្យ​ប្តី​ស្លាប់ ប្រព​ន្ឋ​បាក់ជើង

ភ្នំពេញ: បុរស​ជា​ប្តី​បាន​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង ហើយ​ប្រព​ន្ឋ​បាក់ជើង ធ្ងន់ធ្ងរ បន្ទាប់ពី​ជួបគ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ និង​រ៉ឺម៉ក​ម៉ូតូ កាលពី​​យប់ ថ្ងៃទី​៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​

​ជនរងគ្រោះ ឈ្មោះ ពៅ ប៊ុន​រ៉ុង អាយុ ៤៣​ឆ្នាំ ជាជាង​ជួសជុល​ម៉ូតូ ស្នាក់នៅ​ភូមិស្រែអំពិល ឃុំ​ឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ​ចំណែក​ប្រព​ន្ឋ​ឈ្មោះ រី បាន​រងរបួស​បាង់​ជើង​។

​បើតាម​ស្លាកស្នាម​នៃ​គ្រោះថ្នាក់​ចរាចរ​នេះ អាចសន្និដ្ឋាន​ជនរងគ្រោះ ធ្វើដំណើរ​ពីភ្នំពេញ ឆ្ពោះទៅ​លំនៅឋាន ស្រុក​កៀនស្វាយ ខណ​:​ជិះ​មកដល់​ចំណុចកើតហេតុមិនដឹងថា​ជនរងគ្រោះ ជួប​ហេតុការណ៍​អ្វី ឬ​បើក​ម៉ូតូ​លឿនយ៉ាងណាទេ បាន​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​ពីក្រោយ​បណ្តាលអោយ​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ធ្លាក់ពីលើ​ម៉ូតូ ហើយ​ជនរងគ្រោះ ជាប់​នឹង​រ៉ឺ​ម៉ូតូ​អូស​ជាង​៥០​ម៉ែត្រ ទើប​ធ្លាក់​ចេញ ស្លាប់ភ្លាមៗ​តែម្តង ។

​ក្រោយពី​មាន​ហេតុការណ៍​នេះ​ភ្លាម អ្នកបើក​រ៉ឺម៉ក​ម៉ូតូ ឃើញ​សភាព​មិន​ស្រួល បាន​បើករ៉ឺម៉ក​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​តែម្តង​។​

​ភ្លាម​នោះគេ​បានឃើញ កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​វាស់វែង និង​បានបញ្ជូន​ស្ត្រី​ជា​ប្រពន្ធ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​រី​​ឯ​សាកសព ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ យកទៅ​ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​៕R