រថយន្តបុក​ម៉ូតូ មន្ត្រី​អាវុធហត្ថ ខេត្ត​ប៉ៃលិន​ម្នាក់​ស្លាប់​

ប៉ៃលិន: មន្ត្រី​អាវុធហត្ថ​ខេត្ត​ប៉ៃលិន ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​រវាង​រថយន្ត និងម៉ូតូ កាលពី​វេលា​ម៉ោង ប្រមាណ​៥ ល្ងាច ថ្ងៃទី​៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦  ស្ថិតក្នុង​ភូមិ​អូរតា​ក្រោម សង្កាត់​ទួល​ល្វា ក្រុង​/​ខេត្ត​ប៉ៃលិន​។

​អ្នកបើកបរ​ម៉ូតូ​រងគ្រោះ​ឈ្មោះ ឡី សុផល ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ឲ មុខរបរ​មន្ត្រីអាវុធហត្ថ​ខេត្ត​ប៉ៃលិន នៅ​ភូមិ​វាល​វង្ស សង្កាត់​ទួល​ល្វា ក្រុង​/​ខេត្ត​លិ​ន ។​

​មុនពេល​កើតហេតុ គេ​បានឃើញ បុរសរងគ្រោះ​ខាងលើ បើក​ម៉ូតូ ១​គ្រឿង ម៉ាកហុងដា សេ​១២៥ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន​1A-1329 ក្នុង​ល្បឿន​លឿនលុះ​មកដល់​ចំណុច​ខាងលើ ក៏បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​LEXUS ពណ៌​ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2V- 3924 ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ ស្លាប់​ភ្លាមៗ​នៅនិង​កន្លែង តែម្តង​។​

​ក្រោយពី​គ្រោះថ្នាក់​រួច​ភាគី​ខាង​រថយន្ត បាន​បើករថយន្ត​យក​លាក់ទុក​នៅក្បែរ​បងសាលារៀន​បឋមសិក្សា​អូរ​តា​ពុក រួច​ចុះ​រត់​គេ​ខ្លួន​បាត់​។ ​មូលហេតុ គ្រោះថ្នាក់​មកពីកត្តា​មនុស្ស បើក​ស្រវឹងស្រារ ៖ ល្បឿន​លឿន​ក្នុង​ទីប្រជុំជន  ផ្លូវបំបែក​ជា​បី​។

​ចំណែក​សាកសព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​រៀបចំ​ធ្វើបុណ្យ ។ដោយឡែក​មធ្យោបាយ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច អូស​​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ខេត្ត​ប៉ៃលិន រង់ចាំ​ចាត់ការ​តាមផ្លូវ​ច្បាប់​ជា​ក្រោយ​៕R​