​អគ្គិភ័យ លេប​ត្របាក់​ផ្ទះ ប្រជាពលរដ្ឋ អស់​មួយ​ខ្នង នៅ​ក្រុង​ដូន​កែវ​

តាកែវ: ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ដែល​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​បែក សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវបាន​ភ្លើង​ឆេះអស់ទាំង​ស្រុង កាលពី​ម៉ោង​៦​និង​៤០​នាទី ល្ងាច​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះឈ្មោះ ហឹម សុ​វណ្ណា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ជា​មន្ត្រីនគរបាល និង​ប្រពន្ធ​ឈ្មោះ សាយ សុឃឿន អាយុ​៥៥​ឆ្នាំ មុខរបរ​បុគ្គលិក​ធ​នាគារ​ជាតិ ។

​តាម​សម្តី​ម្ចាស់ផ្ទះ បានអោយដឹងថា មុនពេល​កើតហេតុ ពួកគាត់​កំពុង​អង្គុយ​មើល ទូរទស្សន៍​នៅ​ផ្នែក​ខាងក្រោម​ផ្ទះ ស្រាប់​តែមាន​គេ​ស្រែក​ឆោឡោ​ថា ភ្លើង​កំពុងតែ​ឆេះ​ផ្ទះ​គាត់ ទើប​គាត់​ដឹង​។

​ភ្លាមៗ​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ និង​កម្លាំងចុះជួយ​អន្តរាគមន៍​ពន្លត់ ដោយ​ប្រើប្រាស់​ទឹកអស់​ចំនួន​៦​គ្រឿង ទើប​ភ្លើង​រលត់ទៅវិញ ដោយ​មិន​រាលដាល​ដល់ផ្ទះ អ្នកជិតខាង​នោះទេ ។ ប៉ុន្តែ​គួរអោយ​សោកស្ដាយ ដោយសារ​ភ្លើង​ឆាបឆេះ​ខ្លាំងពេក ហើយ​ឆាប់រហ័ស ធ្វើអោយ ផ្ទះ​ឆេះ​ខ្ទេច​ទាំងស្រុង ។​

​ក្នុងករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ មានការ​សន្និដ្ឋាន​ផ្សេងៗ​គ្នា អ្នកខ្លះ​ថា បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។ ខ្លះ​ទៀតថា បណ្ដាលមកពី​ដុត​ធូប ប៉ុន្តែ​ការសន្និដ្ឋាន​ទាំងអស់ មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ ព្រោះ​គ្រាន់តែ​ជាការ​សន្និដ្ឋានពី​មាត់​មួយ​ទៅ​មាត់​មួយ​តែប៉ុណ្ណោះ ។​

​ម្ចាស់ផ្ទះ​រងគ្រោះ បាន​និយាយថា គាត់​ពុំទាន់​បានដឹងថាខូចខាត បាត់បង់​ទ្រព្យសម្បត្តិ អស់​ប៉ុន្មាន​នៅឡើយ​ទេ​។ គាត់​គ្រាន់តែ​ប្រាប់ថា ក្រុមគ្រួសារ​គាត់ មិនមាន​បាត់បង់​ជីវិត និង​រងរបួស​អ្នកណាម្នាក់​នោះទេ ៕V/S