បុរស​ម្នាក់ ស្រវឹង​បើក​ម៉ូតូ​ដួល ដាច់​អណ្តាត រងរបួស​ធ្ងន់

ប៉ៃលិន: បុរស​ម្នាក់​ស្រវឹង បាន​បើក​ម៉ូតូ ហើយ​គ្រប់គ្រង​ស្មារតី ខ្លួនឯង​លែង​បាន​បណ្តាលអោយដួល រងរបួស​ធ្ងន់ ដោយ​ដាច់​អ​ណ្តា​ល​​ចេញមកក្រៅ​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង ជាង​៣​រសៀល ថ្ងៃទី​៨ខែកុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំនុច​ផ្លូវជាតិ​លេខ​៥៧ ផ្លូវ​ចោត​ចុះ​ពី​ទួល​ខ្ពស់ ភូមិ​អូ​រអិល ឃុំស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​ជនរងគ្រោះ ឈ្មោះ មឺ​យ ជំ​ណូ អាយុ ៤០​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ភូមិ​ក្រចាប់​លើ ឃុំប៉ាង​រលឹម ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ បានធ្វើ​ដំណើរ​ទាំង​ភាពស្រវឹង ពី​ព្រំ​មកប៉ៃលិន តាម​ទិសដៅ​ពី​កើ​តទៅ​លិច​លុះ​មក ដល់​ចំណុចកើតហេតុ​ខាងលើ ក៏គ្រប់គ្រង​ស្មារតី​ខ្លួនឯង​លែង​បាន​រេ​ចង្កូត​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់​ស្លាក​លេខ បាត់ដំបង 1S-2604​ធ្លាក់​ផ្លូវ បណ្តាលអោយ​រងរបួសធ្ងន់ ដាច់​អណ្តាត​ចេង​មក​ក្រៅ សន្លប់​បាត់បង់​ស្មារតី ។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បីសង្គ្រោះបន្ទាន់​៕R​

បុរស​ម្នាក់ ស្រវឹង​បើក​ម៉ូតូ​ដួល ដាច់​អណ្តាត រងរបួស​ធ្ងន់

បុរស​ម្នាក់ ស្រវឹង​បើក​ម៉ូតូ​ដួល ដាច់​អណ្តាត រងរបួស​ធ្ងន់

បុរស​ម្នាក់ ស្រវឹង​បើក​ម៉ូតូ​ដួល ដាច់​អណ្តាត រងរបួស​ធ្ងន់