​ប៉េអឹម​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​បុរស​ម្នាក់ ចាប់រំលោភ​ក្មេងស្រី អាយុ​៦​ឆ្នាំ​ ​សមុទ្រ​រាម​

ព្រះសីហនុ: យុវជន​ម្នាក់បាន​ចាប់រំលោភ​ក្មេងស្រី​ម្នាក់ ដែលមាន​អាយុ​៦​ឆ្នាំ បានសម្រេច ហើយ​ត្រូវបានប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួននៅ​ល្ងាច​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​មន្ត្រី​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ ដែល​ឃាត់ខ្លួន ឈ្មោះ ព្រំ តាវ អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ពីបទ​រំលោភ​សេពសន្ថវៈ ទៅលើ​ក្មេងស្រី ឈ្មោះ អ ខ អាយុ​៦​ឆ្នាំ ទីលំនៅ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​ម៉ោង​ប្រហែល ១​និង​៣០​នាទី ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៦  ហើយ​ជនសង្ស័យ គេចខ្លួន​បាន​១​ថ្ងៃ ពេល​ត្រឡប់មកផ្ទះ​វិញ ក៏ត្រូវ​កង​រាជ​អាវ​ហត្ថឃាត់ខ្លួន​បានតែ​ម្តង​។​

​ជនសង្ស័យ ក៏បាន​សារភាព​ចំពោះ មុខ​កងរាជអាវុធហត្ថ​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ ក្មេងរងគ្រោះ​ពិតប្រាកដ​មែន​។

​ក្រោយពី​សាកសួរ​ជនសង្ស័យ​រួច កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕V​/S

​ប៉េអឹម​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​បុរស​ម្នាក់ ចាប់រំលោភ​ក្មេងស្រី អាយុ​៦​ឆ្នាំ​ ​សមុទ្រ​រាម​