ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជ​ធានីភ្នំពេញ ៖ យុវជន​ម្នាក់​រង​របួស​បែកក្បាល​ធ្ងន់​ដោយសារ​តែ​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​កុងតឺន័រ​ដែល​​បម្រុង​​បត់​ឆ្វេង​ចូល​ផែ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៩ ខែកុម្ភៈ តាម​បណ្តោយ​ផ្លូវ​កប់​ស្រូវ មុខ​ផែ​ស្ងួត​តេ​ង​ឡាយ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​សាក្សី​ដែល​​ឃើញ​ហេតុ​ការ​ណ៍បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​យុវជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ព​ណ៍​ខ្មៅ ​​ជិះ​តាម​បណ្តោយ​ផ្លូវ​កប់​ស្រូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ពេល​មក​ដល់​មុខ​ផែស្ងួត​ក៏​ចាប់​ហ្វ្រាំង​អូស​ជ្រុល​ទៅ​បុក​ចំ​ក្បាល​រថយន្ត​កុងតឺន័រ​ដែល​ស៊ី​ញ៉ូ​បត់​ឆ្វេង បណ្តាល​ឱ្យ​​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត ឯ​អ្នក​​​ខ្ទាត​ចេញ​ក្រៅ​រង​របួស​ក្បាល​ធ្ងន់ ។ បន្ទាប់​ពី​បុក​ភ្លាម​ៗ​អ្នក​បើករថយន្ត​កុងតឺន័រ​ស្មាន​តែ​កិន​មនុស្ស​ស្លាប់​ក៏​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ស្រមោ​ល ។

ក្រោយ​ពេល​កើតហេតុ​ ខាង​តំណាង​រថយន្ត​កុងតឺន័រ​​​មក​​​​សម្រប​សម្រួល​ដោយ​ចេញ​សង​ថ្លៃ​ព្យាបាល​របួស ​និង​ជួសជុល​ម៉ូតូ​ចំនួន​២០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕