វិធីទប់ទល់នឹងការឈឺចាប់មុនពេលមករដូវ ដែលស្ត្រីគ្រប់រូបត្រូវតែដឹង

អាការៈឈឺចាប់មុនមករដូវ ជារឿងដែលមនុស្សស្រី​គ្រប់រូប​ជុំវិញពិភពលោក​ភ័យខ្លាច ហើយក្នុងកំឡុងពេលនេះ​មនុស្សនៅក្បែរ​ខ្លួននាងក៏គួរតែ​ចេះអត់ទ្រាំដែរ។ មាន​មនុស្សជាច្រើន​ត្រូវបាន​គេនាំ​ឲ្យ​នៅឆ្ងាយ​ពីអ្នកមក​រដូវក្នុង​កំឡុង​ពេលប៉ុន្មានថ្ងៃនោះ។

 

វិធីទប់ទល់នឹងការឈឺចាប់មុនពេលមករដូវ ដែលស្ត្រីគ្រប់រូបត្រូវតែដឹង

១. ទៅជួបនឹងអ្នកជំនាញរកដំណោះស្រាយ
វិធីនេះនឹងជួយកាត់បន្ថយអាការៈឈឺចាប់ក្នុងពោះ។
២. កាត់បន្ថយអាហារដែលអ្នកទទួលទានជាប្រចាំ
វាអាចជួយកាត់បន្ថយអាការៈឈឺចាប់មុនមករដូវ។
៣. បំភ្លេចជាតិស្រវឹង
ជាតិស្រវឹងអាចធ្វើឲ្យអាការៈឈឺចាប់មុនមករដូវកាន់តែធ្ងន់ធ្ងរឡើង ដោយធ្វើឲ្យសុដន់កាន់តែឈឺចាប់ និងកម្រិតជាតិស្ករថយចុះ។
៤. ឧស្សាហ៏លាងមុខឲ្យបានញឹកញាប់
វានឹងអាចជួយកាត់បន្ថយភាពមួម៉ៅរបស់អ្នក។
៥. កាត់បន្ថយការទទួលទានជាតិប្រៃ
កាត់បន្ថយការទទួលទានប្រៃអាចជួយកាត់បន្ថយអាការៈហើមពោះ។
៦. ថ្នាំពន្យាកំណើត
ចំពោះអ្នកដែលប្រើប្រាស់ថ្នាំពន្យាកំណើត វាអាចជួយបំបាត់ការឈឺចាប់។
៧. និយាយថា ទេចំពោះការរួមភេទ
ប្រសិនបើអ្នកតមបាន វានឹងជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ។
៨. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណនឹងជួយពង្រឹងដល់កម្រិតការប្រមូលអារម្មណ៏របស់អ្នក, បំបាត់ភាពអស់កម្លាំង និងអាការៈឈឺចាប់មុនមករដូវជាច្រើនទៀត។
៩. អ្នកអាចយំ
ការយំអាចរំសាយអារម្មណ៍ឈឺចាប់បាន ប៉ុន្តែនេះមិនមែនជាអ្វីដែលមនុស្សស្រីត្រូវធ្វើឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!