សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

ក្មេង​ស្រី​វ័យ​១០​ឆ្នាំ នាង​គ្រី​ស្ទី​ណា ភី​ម៉ែ​ន​ណូ​វ៉ា បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​បង្ហាញ​ម៉ូ​ដ​អា​មេ​រិ​ក LA Models ។ ក្មេង​ស្រី​ជនជាតិ​រុ​ស្ស៊ី​រូប​នេះ​ត្រូវ​គេ​ចាត់ទុកជា​ក្មេង​ស្រី​ស្រស់​ស្អាត​ជាងគេ​ក្នុង​លោក ហើយ​មុន​ពេល​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​នោះ​នាង​បាន​ថតរូប​ឱ្យ​ទស្សនាវដ្តី Vogue Italia, Dolce & Gabbana, Roberto Cavalli, DSquared2 និង​ទស្សនាវដ្តី​ផ្សេង​ទៀត ។

ទោះជា​យ៉ាងណា​ក៏​ដោយ​អាជីព​បង្ហាញ​ម៉ូ​ដ​របស់​ក្មេង​ស្រី​គ្រី​ស្ទី​ណា ភី​ម៉ែ​ន​ណូ​វ៉ា មាន​ភាព​ចម្រូងចម្រាស​ខ្លាំង ព្រោះតែ​នាង​ទើបតែ​មាន​អាយុ​១០​ឆ្នាំ​ប៉ុណ្ណោះ ។ គ្រី​ស្ទី​ណា ភី​ម៉ែ​ន​ណូ​វ៉ា ចាប់ផ្តើម​បង្ហាញ​ម៉ូ​ដ​តាំងពី​អាយុ​៣​ឆ្នាំ ហើយ​បច្ចុប្បន្ន​នេះ​នាង​ក្លាយជា​ក្មេង​ស្រី​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាងគេ​លើ​បណ្តាញ​អុ​ី​ន​ធើ​រ​ណេ​ត​។ បើ​គិត​មក​ដល់​ពេល​នេះ​គ្រី​ស្ទី​ណា ភី​ម៉ែ​ន​ណូ​វ៉ា មាន​អ្នកគាំទ្រ​លើ​បណ្តាញ​កម្សាន្ត​អុ​ី​ន​ស្តេ​ក្រាម ចំនួន​១,២​លាន​នាក់ និង​ជិត​៤​លាន​នាក់​ទៀត​នៅ​លើ​បណ្តាញ​កម្សាន្ត​ហ្វេ​ស​ប៊ុ​ក ។ រូបភាព​របស់​គ្រី​ស្ទី​ណា ភី​ម៉ែ​ន​ណូ​វ៉ា នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មានការ​គាំទ្រ​ខ្លាំង ជា​ពិសេស​គឺ​រូប​នាង​ថត​នៅ​លើ​គ្រែ និង​រូប​ស្លៀក​ប៊ី​គី​នី​នៅ​ឆ្នេរ​ខ្សាច់​។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មានការ​បញ្ចេញយោបល់​ពី បុរស​ៗ និង​បង្ហោះ​រូបភាព​អាសអាភាស​ក្នុង​គោលបំណង​តបត​ទៅ​នាង តែ​នាង​មិនមែន​ជា​អ្នក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ទេ គឺ​ម្តាយ​របស់​នាង​អ្នកស្រី​ហ្គ្លី​គែ​រី​យ៉ា ភី​ម៉ែ​ន​ណូ​វ៉ា អតីត​ជាតា​រា​ម៉ូ​ដែល​វ័យ​៤០​ឆ្នាំ​ជា​អ្នក​កាន់ ។

អ្នកគ្រប់គ្រង​ទីភ្នាក់ងារ​លោក​ហែ​ន​ហ្ស ហ៊ូ​ល​បា និយាយ​ថា ដើម្បី​ឱ្យ​មានការ​ដឹង​ឮ​គ្រប់​គ្នា​ក្នុង​ពិភព​បង្ហាញ​ម៉ូ​ដ​នៅ​អាយុ​១០​ឆ្នាំ គឺ​មិនមែន​ជា​រឿង​លេងសើច​ទេ ពោល​គឺ​ក្មេង​ស្រី​គ្រី​ស្ទី​ណា ភី​ម៉ែ​ន​ណូ​វ៉ា មាន​និស្ស័យ និង​ទេព​កោសល្យ​ខ្ពស់ ៕