សុខភាព &raquo សុខភាព

Oxford University ប្រទេស​អង់គ្លេស​បាន​រក​ឃើញ​ថា ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​ស្មើនឹង​ការ​ជក់បារី ដោយ​វា​អាច​កាត់​បន្ថយ​អាយុកាល​មធ្យម​បាន​ពី​១០​ទៅ​២០​ឆ្នាំ ។

ការ​សិក្សា​ដែល​បាន​ពិសោធ​លើ​មនុស្ស​១​លាន​និង​៧​សែន​នាក់ ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ World Psychiatry បាន​ពិនិត្យ​ឃើញ​ថា ការ​កាត់​បន្ថយ​អាយុកាល​មធ្យម​ចំពោះ​បុគ្គល​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​គឺ​មាន​ចន្លោះ​ពី​៩​ទៅ​២០​ឆ្នាំ​ខណៈ​សម្រាប់​បុគ្គល​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​រហូត​មិន​អាច​បែងចែក​វត្ថុ​ពិត​និង​ក្លែងក្លាយ​បាន​នោះ អាយុកាល​មធ្យម​បាន​ថយ​ចុះ​ចន្លោះ​ពី​១០​ទៅ​២០​ឆ្នាំ ។ ដោយឡែក ចំពោះ​បុគ្គល​ដែល​ទើបតែ​កើតរោគ​ចិត្ត​ថ្មី​ៗ អាយុកាល​មធ្យម​របស់​ពួក​គេ​ត្រូវ​បាន​កាត់​បន្ថយ​ពី​៧​ទៅ​១១​ឆ្នាំ ។

វេជ្ជបណ្ឌិត Seena Fazel សមាជិក​ក្រុម​ស្រាវជ្រាវ​បាន​ថ្លែង​ថា ពួក​យើង​បាន​រក​ឃើញ​ថា មនុស្ស​ជា​ច្រើន​ដែល​មាន​រោគ​ចិត្ត​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​ថយ​ចុះ​អាយុកាល​មធ្យម​ដ៏​ច្រើន​ស្មើនឹង​ការ​ជក់បារី​២០​ដើម​ក្នុង​មួយ​ថ្ងៃ ។ វា​អាច​នឹង​មាន​មូល​ល​ហេតុ​ច្រើន​ទៀត​ក្នុង​រឿង​នេះ ។ ទ​ង្វើ​ដែល​នាំ​ឱ្យ​ជួប​ហានិភ័យ​ខ្ពស់​គឺជា​រឿង​ធម្មតា​ចំពោះ​បណ្តា​អ្នកជំងឺ​ផ្លូវ​ចិត្តជា​ពិសេស​អ្នក​ដែល​ញៀន​ស្រា និង​គ្រឿងញៀន ដោយ​ពួក​គេ​ទាំងនេះ​មាន​ទំនោរ​ខ្លាំង​លើ​ការ​សម្លាប់​ខ្លួន​(​ដោយ​អត្តឃាត​) ។ អារម្មណ៍មិនល្អ​ជុំវិញ​សុខភាព​ផ្លូវចិត្ត​អាច​មាន​ន័យ​ថា បុគ្គល​នោះ​មិន​ទទួល​បានការ​ព្យាបាល​ឱ្យ​បាន​ល្អ​ចំពោះ​សុខភាព​ផ្លូវ​កាយ​នៅ​ពេល​ពួក​គេ​ទៅ​ជួប​វេជ្ជបណ្ឌិត ។

លោកស្រី​បាន​បន្ត​ថា បញ្ហា​ផ្លូវចិត្ត​ក៏​អាច​ផ្តល់​ផល​អាក្រក់​ចំពោះ​សុខភាព​ផ្លូវ​កាយ​ផង​ដែរ ។ វា​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​កាច​សាហាវ​មួយ​ចំនួន​ក្នុង​នោះ​ដូច​ជា ជំងឺ​បេះដូង ទឹកនោមផ្អែម​និង​ជំងឺមហារីក​ជាដើម ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​គឺថា រាល់​បុគ្គល​ដែល​មាន​រោគ​ចិត្ត​រមែង​មិន​ទទួល​បានការ​ថែទាំ​សុខភាព​ដោយ​ប្រសិទ្ធភាព​ឡើយ៕