ខឹង​សមត្ថកិច្ច​ ត្រួតពិនិត្យ​ ច្បាប់​ចរាចរណ៍ ​​យក​ដុំ​ថ្ម​ គប់​សមត្ថកិច្ច

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខឹង​សមត្ថកិច្ច​ ឃាត់​ត្រួត​ពិ​និត្យ​ ច្បាប់​ចរាចរណ៍​​ យក​ដុំ​ថ្ម​គប់​ ទៅ​លើ​សមត្ថកិច្ច​​ បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​​ កាលពី​វេលា​ម៉ោង​ ១១​យប់ ​ថ្ងៃ​ទី៩ ​កុម្ភៈ នៅ​​ចំណុច​ ខាងកើត​ស្ពាន​អាកាស​ ស្ទឹង​មាន​ជ័យ តាម​បណ្ដោយ​ វិថី​​ព្រះ​មុន្នី​រ៉េ​ត សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភពព័ត៌​មាន ​ពី​កម្លាំង​​សមត្ថកិច្ច​ចរា​ចរណ៍ ​ខណ្ឌទួលគោក ​សហការ​ជាមួយ​ នគរបាល​ស្នងការ​ រាជធានី​ភ្នំពេញ​ បាន​ដាក់កុង​ត្រូល​ ត្រួតពិនិត្យ​ ពង្រឹង​ច្បាប់​ចរាចរណ៍​ ជើង​គោក ដូចជា ​វាស់​ជាតិ​អាល់កុល ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ អត់​ពាក់មួក​ ការពារ​សុវត្ថិភាព អត់​កញ្ចក់​​មើល​ក្រោយ និងអត់​ស្លាក​លេខ ខ​ណៈដែល​កម្លាំង​ចម្រុះ​​ឃាត់​យាន្ត​ជំនិះ​​ ដែល​មិន​មាន​ លក្ខ​ណៈគ្រប់គ្រាន់ ​ ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ ​ព​ណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ ក្នុង​ស្ថានភាព​ស្រវឹង ធ្វើ​ដំណើរ​ទិស​ដៅ​ ពី​កើត​ទៅ​លិច ក៏​ត្រូវ​​កម្លាំង​ចម្រុះ ​​​ឃាត់​សួរនាំ​ តែ​បុរស​ខាងលើ​បាន​ប្រាប់​ថា​ ជា​អង្គរក្ស​ របស់​ឧកញ៉ា​ម្នាក់​​ ហើយ​មានផ្ទះ​ នៅ​ជិត​នេះ​ទេ ចំណែក​ខាង​សមត្ថកិច្ច​ មិន​ចង់​វែង​ឆ្ងាយ​បានឱ្យ​​រូប​គាត់ ​ជិះ​ម៉ូតូ​ចេញ​ទៅ ។

លុះ​ពេល​បុរស​រូប​នោះ ​ជិះ​ម៉ូតូ​ចូល​ដល់​ផ្ទះ ​ដែល​នៅ​ក្បែរ​នោះ​ហើយ បាន​យក​ដុំ​ថ្មភ្នំ​ គប់​មក​លើ ​កង​កម្លាំង​​ចម្រុះ ៤​-៥​​ដុំ​ តែ​មិន​បណ្ដាលឱ្យ​​ កង​កម្លាំងទាំងអស់ ​រង​បួស​អ្វី​នោះ​ទេ គ្រាន់តែ​បង្ក​កា​ភ្ញាក់ផ្អើល ​ដល់​សមត្ថកិច្ច ​តែ​ប៉ុណ្ណោះ ៕ 

ខឹង​សមត្ថកិច្ច​ ត្រួតពិនិត្យ​ ច្បាប់​ចរាចរណ៍ ​​យក​ដុំ​ថ្ម​ គប់​សមត្ថកិច្ច
ខឹង​សមត្ថកិច្ច​ ត្រួតពិនិត្យ​ ច្បាប់​ចរាចរណ៍ ​​យក​ដុំ​ថ្ម​ គប់​សមត្ថកិច្ច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត