ក្រុមចោរ៦នាក់ ប្រដាប់ដោយអាវុធ ខ្លី៣ដើម ចូលភ្ជង់ប្លន់ផ្ទះ ពលរដ្ឋនៅស្វាយអន្ទរ អស់ប្រាក់ជិត៤ម៉ឺនដុល្លារ

ព្រៃវែង៖ ក្រុមចោរប្រដាប់អាវុ៦នាក់ នៅចន្លោះម៉ោង ៨ ម៉ោង៩ យប់ថ្ងៃទី៩ ខែកុម្ភៈ នេះ បានចូលភ្ជង់ប្រជាពលរដ្ឋ យកអស់ប្រាក់ជិត ៤ម៉ឺន ដុល្លារ ស្ថិតនៅចំងាយប្រមាណ ១គីឡូម៉ែត្រពីសាលាស្រុកស្វាយអន្ទរ។

លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង   បានអោយដឹងថា ក្រុមចោរមានគ្នា៦នាក់ ប្រដាប់ដោយអាវុធខ្លី៣ដើម ចូលធ្វើសកម្មភាពភ្ជង់យកកេះលុយ របស់ជនរងគ្រោះ រួចជិះម៉ូតូគេចខ្លួនបាត់។

អ្នកភូមិព្រៃខ្លា បានអោយដឹងថា ករណីចោរប្លន់ ម្ចាស់ផ្ទះឈ្មោះ ប៊ន ប្តី និងប្រពន្ធ ឈ្មោះ អាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ នេះ ម្ចាស់ផ្ទះ ថា អស់លុយដុល្លារជាង ៣ម៉ឺន និងលុយខ្មែរ ៧លានរៀល។

អ្នកភូមិបានបញ្ជាក់ទៀតថា កររណីប្លន់នេះ នៅរង្វង់ម៉ោង  ៨ទៅ៩ យប់ថ្ងៃទី ដោយចោរ ជិះម៉ូតូពីរគ្រឿង គ្នាប្រមាណ៥ ទៅ៦នាក់ ពេលចូលប្លន់ បានភ្ជង់ ម្ចាស់ផ្ទះដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាក យកហិបដាក់លុយ ដោយសុវត្ថិភាព៕

ក្រុមចោរ៦នាក់ ប្រដាប់ដោយអាវុធ ខ្លី៣ដើម ចូលភ្ជង់ប្លន់ផ្ទះ ពលរដ្ឋនៅស្វាយអន្ទរ អស់ប្រាក់ជិត៤ម៉ឺនដុល្លារ
ក្រុមចោរ៦នាក់ ប្រដាប់ដោយអាវុធ ខ្លី៣ដើម ចូលភ្ជង់ប្លន់ផ្ទះ ពលរដ្ឋនៅស្វាយអន្ទរ អស់ប្រាក់ជិត៤ម៉ឺនដុល្លារ
ក្រុមចោរ៦នាក់ ប្រដាប់ដោយអាវុធ ខ្លី៣ដើម ចូលភ្ជង់ប្លន់ផ្ទះ ពលរដ្ឋនៅស្វាយអន្ទរ អស់ប្រាក់ជិត៤ម៉ឺនដុល្លារ
ក្រុមចោរ៦នាក់ ប្រដាប់ដោយអាវុធ ខ្លី៣ដើម ចូលភ្ជង់ប្លន់ផ្ទះ ពលរដ្ឋនៅស្វាយអន្ទរ អស់ប្រាក់ជិត៤ម៉ឺនដុល្លារ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត