ជីវិតថ្លៃ! បុរសម្នាក់ត្រូវគេកប់ទាំងរស់ ក្នុងផ្នូរ សំណាងល្អគេជួយទាន់ (មានវីដេអូ)

ប្រេស៊ីល៖ នេះជាហេតុការណ៍ដ៏គួរឲ្យតក់ស្លុត ដែលបុរសម្នាក់ ត្រូវបានគេរកឃើញ នៅមានជីវិតនៅឡើយក្នុង ផ្នូរ បន្ទាប់ពីមាន ការអះអាងថា គាត់ត្រូវបានគេវាយប្រហារ និងទុកឲ្យស្លាប់នៅនឹងកន្លែងនេះ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងរបួសខាងលើ ត្រូវបានប្រទះឃើញនៅឯ កន្លែងបញ្ចុះសព  Caju នៃទីក្រុង Campos dos Goytacazes ក្នុងប្រទេសប្រេស៊ីល ដោយសាច់ញាតិ សពម្នាក់ ដែលបានកប់ នៅក្នុងដីឡូតិ៍នេះ។ នៅក្នុងនោះ បើតាមការរាយការណ៍ពី ព័ត៌មានក្នុងស្រុក បានបង្ហាញឲ្យដឹងទៀតថា ក្រុមគ្រួសារមួយ បានទៅកន្លែងបញ្ចុះសព ដើម្បីទៅគោរព និងធ្វើការបន់ស្រន់ ប៉ុន្ដែបែរជា កត់សំគាល់ថា គម្របនៃផ្នូរបានកម្រើក។ ជាមួយគ្នានោះ ពួកគេបានប្រទះឃើញ ស្នាមឈាមប្រលាក់ នៅគែមនៃផ្នូរ និងភ្លាមៗក៏ធ្វើការ ប្ដឹងប៉ូលីស និងទូរស័ព្ទរកបុគ្គលិកកន្លែង បញ្ចុះសពនេះតែម្ដង។

ក្រោយពីមានការជួយសង្គ្រោះបន្ទាន់ ទើបគេប្រទះឃើញ បុរសខាងលើ កំពុងតែគេងនៅក្នុងផ្នូរនេះ ជាមួយនឹង ស្នាមរបួសដ៏ធ្ងន់ធ្ងរ ដែលអាចបញ្ជាក់ថា បុរសនេះត្រូវបាន គេវាយប្រហារនិងបុរសនេះ ជាមនុស្សនៅក្នុងតំបន់។ យ៉ាងណាមិញ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ferreira Machado និងនាពេលនេះ សុខភាពរបស់គាត់ បាននឹងនរហើយ។ 

រឿងហេតុពិតប្រាកដទៅជាយ៉ាងណា មិនទាន់បានបញ្ជាក់នោះទេ តែប៉ូលីសអាចសន្មត់ថា នេះជារឿងអំពើឃាតកម្ម ដែលប៉ូលីសកំពុងតែ បន្ដការសើុបអង្កេត៕

ជីវិតថ្លៃ! បុរសម្នាក់ត្រូវគេកប់ទាំងរស់ ក្នុងផ្នូរ សំណាងល្អគេជួយទាន់ (មានវីដេអូ)

ជីវិតថ្លៃ! បុរសម្នាក់ត្រូវគេកប់ទាំងរស់ ក្នុងផ្នូរ សំណាងល្អគេជួយទាន់ (មានវីដេអូ)

វីដេអូ៖

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត