Messi ដេញ​ថ្លៃ​លើ​ CR7 ទិញ​យក​ឡាន​ថ្លៃ​បំផុត​លើ​លោក


Messi ដេញ​ថ្លៃ​លើ​ CR7 ទិញ​យក​ឡាន​ថ្លៃ​បំផុត​លើ​លោក

Lionel Messi ​បាន​ដេញ​ថ្លៃ​​ពី​លើ​បំបាក់​ Cristiano Ronaldo ដើម្បី​ទិញ​យក​រថយន្ត​​​​ថ្លៃ​បំផុត​លើ​លោក​​ម៉ូដែល​ The 1957 Ferrari 335 S Spider Scaglietti តម្លៃ​​២៥​លាន​ផោន (ជាង​៣៦​លាន​ដុល្លារ)។ នេះ​បើ​​តាម​​កាសែត​​អេស្ប៉ាញ Sport។

 

Messi ដេញ​ថ្លៃ​លើ​ CR7 ទិញ​យក​ឡាន​ថ្លៃ​បំផុត​លើ​លោក

Messi ដេញ​ថ្លៃ​លើ​ CR7 ទិញ​យក​ឡាន​ថ្លៃ​បំផុត​លើ​លោក

 

​​រថយន្ត​ 1957 Ferrari 335 S Spider Scaglietti ​ដែល​​ជា​កម្មសិទ្ធិ​​របស់​មហាសេដ្ឋី​អ៊ីតាលី​ ​Alessandro Proto ​ត្រូវ​បាន​លក់​ដាច់​នូវ​តម្លៃ​ថ្លៃ​​បំផុត​លើ​លោក​​​សប្ដាហ៍​មុន​ នៅ​ពិព័រណ៍ Artcurial Motorcars Retromobile 2016 ​នា​ទីក្រុង​ប៉ារីស។

 

ចំណែក​ឯ​អ្នក​ទិញ​យក​នោះ ពុំ​បាន​បង្ហាញ​​ឈ្មោះ​ឲ្យ​ដឹង​ឡើយ ​ប៉ុន្តែ​បើ​តាម​ Sport បាន​ឲ្យ​ដឹង​ថា Messi គឺជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​​ដេញ​ថ្លៃ​​ឈ្នះ​គេ​នេះ ​ខណៈ​ដែល​ Ronaldo ក៏​បាន​ចូល​រួម​ដេញ​ថ្លៃ​ រថយន្ត​នេះ​ដែរ ប៉ុន្តែ​ពុំ​បាន​សម្រេច៕

 

-ចុចអាន៖ Messi មិន​ចូល​រួម​អូឡាំពិក តែ​នឹងលេង​ Centennial Copa America

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ goal | 101greatgoals