អេ ភូថង​ រើ​ចេញ​ពី​ស្តាត​ចាស់​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

អេ ភូថង​ រើ​ចេញ​ពី​ស្តាត​ចាស់​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​លោក​ អេ ភូថង​ បាន​រើ​​ផ្ទះ​ចេញ​ពី​ស្តាត​ចាស់​​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​​កុម្ភៈ​ ឆ្នាំ​​២០១៦​ដែល​ជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន។ ក្លឹប​ប្រដាល់​អេភូថង​របស់​លោក​អាច​នឹង​ត្រូវ​បិទ​ បន្ទាប់​ពី​រើ​ចេញ​ពី​ស្តាត​ចាស់​ និង​គ្មាន​លទ្ធភាព​​ជួល​ទីតាំង​ថ្មី។

 

អេ ភូថង​ រើ​ចេញ​ពី​ស្តាត​ចាស់​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

អេ ភូថង​ រើ​ចេញ​ពី​ស្តាត​ចាស់​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិនលោក អេ ភូថង និង​គ្រួសារ

 

រហូត​ដល់​ពេល​​នេះ​គេ​មិន​ទាន់​ដឹង​ថា លោក​ អេ ភូថង និង​គ្រួសារ​ទៅ​រស់​នៅ​កន្លែង​​ណា​ទេ​ ប៉ុន្តែ​កន្លង​មក​លោក​បាន​ប្រាប់​ថា​​ លោក​​ និង​ភរិយា​ ព្រម​ទាំង​កូន​តូច​ៗ​ប្រហែល​ជា​ត្រូវ​ទៅ​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​ក្មេក​នៅ ​ឯ​ភូមិ​ដំណាក់​ត្រយឹង។ ចំណែក​កូន​ស្រី​ច្បង​ និង​កូន​ប្រុស​ទី​ពីរ​ទំនង​ជា​ឲ្យ​ស្នាក់​នៅ​ជា​មួយ​​ប្អូន​ថ្លៃ​ខាង​​ប្រពន្ធ​ដើម្បី​ឲ្យ​ពួក​គេ​បន្ត​ការ​សិក្សា។

 

លោក​ អេ ភូថង​ និង​គ្រួសារ​បាន​ស្នាក់​​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ​ (ស្តាត​ចាស់​)​ជា​ច្រើន​ឆ្នាំ​មក​ពោល​គឺ​តាំង​ពី​កូន​នៅ​តូច​ និង​បាន​បើក​ក្លិប​ប្រដាល់​អេ​ភូថង​កីឡា​នៅ​ស្តាត​ចាស់​ថែម​ទៀត​ដែល​បាន​ បណ្តុះ​បណ្តាល​កីឡាករ​ប្រដាល់​ក៏​ច្រើន​ដែរ។ ពេល​គ្រួសារ​របស់​លោក​ប្រហែល​ជា​ចាក​ចេញ​ពី​ស្តាត​ចាស់​ហើយ។ សព្វ​ថ្ងៃ​លោក​កំពុង​​ធ្វើ​ជា​ចៅ​ក្រម និង​អាជ្ញា​កណ្តាល ព្រម​ទាំង​ធ្វើ​ជា​ពិធីករ​ប្រដាល់​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥៕

 

អេ ភូថង​ រើ​ចេញ​ពី​ស្តាត​ចាស់​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

 

អេ ភូថង​ រើ​ចេញ​ពី​ស្តាត​ចាស់​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

 

អេ ភូថង​ រើ​ចេញ​ពី​ស្តាត​ចាស់​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិនអេ ភូថង​ រើ​ចេញ​ពី​ស្តាត​ចាស់​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន

 

អត្ថបទ៖ ជាន ចាន់រ៉ា​
រូបថត៖ អេ ភូថង