កូន​ខ្មែរ​ផលិត​រថយន្ត​បាន ៥ ម៉ូ​ដែល​

Doliprane TVC

​ការច្នៃប្រឌិត​ផលិត​រថយន្ត អង្គរ នេះ​គឺជា​ស្នាដៃ​របស់លោក ញាន ផល្លិត ជា​កូន​ខ្មែរ​មួយរូប​ដែលមាន​ស្នា​ខ្ពស់​ក្នុង​ការផលិត​រថយន្ត​ម៉ូ​ដែល​ខ្មែរ​នេះ ។ រហូតមកដល់ពេលនេះ​ស្ថាបនិក​រថយន្ត​ខ្មែរ​រូបនេះ​ផលិត​បាន​រថយន្ត ៥ ម៉ូ​ដែល រួចមកហើយក្នុងនោះ​រួមមាន រថយន្ត អង្គរ Angkor) EV 2003, 2004, 2010, 2013 និង ចុង​ក្រោយនេះ​រថយន្ត Angkor EV 2014 ដែល​បាន​បង្ហាញខ្លួន​ជា​សាធា​រណៈ​នៅលើ​ទីផ្សារ​កម្ពុជា​នាពេល​ថ្មីៗ​នេះ ។ ជាមួយគ្នានេះ​ស្ថាបនិក​រូបនេះ​ក៏បាន​ផលិត​ម៉ូតូ​ម៉ូ​ដែលថ្មី​មួយគ្រឿង​ផងដែរ ។​

កូន​ខ្មែរ​ផលិត​រថយន្ត​បាន ៥ ម៉ូ​ដែល​

​ទាក់ទង​នឹង​បច្ចេកទេស​របស់​រថយន្ត អង្គរ នេះ លោក ញាន ផល្លិត តក្កករ និង ជា​ស្ថាបនិក​ផលិត​រថយន្ត អង្គរ បាន​មានប្រសាសន៍ថា រថយន្ត អង្គរ “EV” ប៉ុន្មាន​គ្រឿង​ដំបូង​នោះជារថយន្ត​មាន​រាង​តូច​ច្រឡឹង មាន​ទ្វារ​ពីរ មាន​ប្រព័ន្ធដំណើរការ​ដោយ​ថាមពល​អ​គ្គុយដែល​អាច​បើកបរបាន​ចម្ងាយ​ផ្លូវ ៣០០ គីឡូម៉ែត្រ សម្រាប់​ការសាក​ភ្លើង​ម្តង ។ ចំណែកឯ​រថយន្ត អង្គរ ស៊េរី​ថ្មី ២០១៣ និង ២០១៤ មាន​លក្ខណៈពិសេស ហើយបំពាក់​ដោយ​ប្រព័ន្ធ​ឧបករណ៍​ទំនើប ប្រើ​ក្រយៅដៃ​ស្កេ​ន​សម្រាប់​ការបើកទ្វារ​បញ្ឆេះ និង អាច​ស្គាល់ក្រយៅដៃ​អ្នកប្រើប្រាស់​បាន​ដល់​ទៅ ៦០ នាក់ ។ ក្រៅពីនេះ​វា​ក៏មាន​បំពាក់​ពោង​សុវត្ថិភាព​ចំនួន​ពីរ រួមទាំង​ប្រព័ន្ធ​បច្ចេកវិជ្ជា និង កម្សាន្ត​ផ្សេងៗ​មិន​ចាញ់​រថយន្ត​ស៊េរី​ថ្មីៗដែល​កំពុង​ដាក់លក់​នៅលើទីផ្សារ​នោះ​ទ្បើ​យ ។ បញ្ហា​តម្លៃ​របស់​វា​មិនទាន់​អាចបញ្ជាក់បាន​នៅឡើយ​ទេ​» ។

កូន​ខ្មែរ​ផលិត​រថយន្ត​បាន ៥ ម៉ូ​ដែល​

​លោក ញាន ផល្លិត មានប្រសាសន៍​បន្ថែម​​ទៀតថា​«​លក្ខណៈពិសេស​នៃ​រថយន្ត​នេះ​គឺ​មិន​ប្រើ​ម៉ាស៊ីន និង សាំង​ទេ គឺ ប្រើ​ម៉ូ​ទ័​រ និង ថាមពល​អ​គ្គុយ ហើយ​ម៉ូ​ទ័​រ​នេះ​កុម្ម៉ង់​មកពី​ហុងកុង ។ ចំណែកឯគ្រឿង​សម្ភារៈ និង របស់របរ​ផ្សេងៗ​អា​ចរក​ទិញ និង កុម្ម៉ង់​បាន​នៅក្នុង​ស្រុក ។ ក្រៅពី​ចំណាយ​ពេលវេលា​ធ្វើ​រថយន្ត និង គូរ​ម៉ូដរថយន្ត ខ្ញុំ​បាន​ឆ្លៀត​ពេលធ្វើ​ម៉ូតូ​មួយគ្រឿង​ទៀត គឺ​ម៉ូតូ​នេះមាន​លក្ខណៈ មិន​ខុសពី​រថយន្ត​ប៉ុន្មាន​ទេ គឺ​ប្រើ​ម៉ូ​ទ័​រ និង ថាមពល​អ​គ្គុយ​ដែរ គ្រាន់​តែមាន​រូបរាង​ជា​ម៉ូតូ ហើយ​ខ្ញុំ​ចំណាយ​រយៈពេល ៧ ខែ ទើប​ធ្វើ​រួចរាល់ ។

កូន​ខ្មែរ​ផលិត​រថយន្ត​បាន ៥ ម៉ូ​ដែល​

រាល់​រថយន្ត​នីមួយៗ​ខ្ញុំ​ចំណាយពេល ៥ ខែ ទៅ ៨ ខែ ទើប​រួចរាល់ និង ដាក់តាំង​បង្ហាញ​ក្នុង​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​»​។​​ថ្មីៗ​នេះ​រថយន្ត អង្គរ ស៊េរី​ថ្មី​ឆ្នាំ ២០១៤ ដែលមាន​ឈ្មោះថា Angkor EV 2014 មាន​រូបរាង​មិន​ចា​ញ្ញ់់​រថយន្ត Angkor EV 2013 ប៉ុន្មាន​ទ្បើ​យ ដោយវា​មាន​លក្ខណៈពិសេស​ស្រដៀង​គ្នា តែ​រថយន្ត​ស៊េរី​ថ្មី ២០១៤ នេះ មើលទៅ​រូបរាង​របស់​វា​រាង​កាច​ជាង​រថយន្ត​ស៊េរី​ចាស់​បន្តិច ។

កូន​ខ្មែរ​ផលិត​រថយន្ត​បាន ៥ ម៉ូ​ដែល​

​បច្ចុប្បន្ននេះ លោក ញាន ផល្លិត ដែលជា​ស្ថាបនិក​រថ Angkor EV នេះ បាន​សហការ​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដើម្បី​ផលិត និង ដាក់ តាំង​បង្ហាញ​ដើម្បី​រក​ដៃគូ​វិនិយោគ ។ តាម​ដឹង​រថយន្ត អង្គរនេះ​នឹងត្រូវ​ដាក់លក់ ក្នុងតម្លៃ ១០.០០០ ដុល្លារ ក្នុង​ជំហាន​ស្ទាបស្ទង់​ទីផ្សារ​ក្នុងស្រុក និង បរទេស ។​កន្លងមក​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បាន​ចុះ​កិច្ចព្រមព្រៀងមួយ​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ក្នុង​ទឹកប្រាក់​វិនិយោគ​ចំនួន ២០ លាន ដុល្លារ ក្នុង​គោលបំណង​ដើម្បី​សហការ​ផលិត​រថយន្តអង្គរ សម្រាប់ដាក់លក់​នៅលើ​ទីផ្សារ ប៉ុន្តែ​គម្រោង​នោះ​ត្រូវ​បរាជ័យ​ទៅវិញ ៕ សុ​ទ្ឋ គឹម​សឿន

កូន​ខ្មែរ​ផលិត​រថយន្ត​បាន ៥ ម៉ូ​ដែល​