តាមបង្ក្រាបបានមេចោរប្លន់ប្រដាប់អាវុធនៅខេត្តព្រៃវែងម្នាក់ទៀតហើយ

Doliprane TVC

ព្រៃវែង : មេចោរប្លន់ប្រដាប់អាវុធម្នាក់ទៀតដែលតែងតែធ្វើសកម្មភាពបាញ់ប្លន់យ៉ាងកក្រើក នៅទឹកដីស្រុកមេសាង និង ស្រុកបាភ្នំ នាពេលកន្លងទៅ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបបាន នៅល្ងាចថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៦  ។

តាមបង្ក្រាបបានមេចោរប្លន់ប្រដាប់អាវុធនៅខេត្តព្រៃវែងម្នាក់ទៀតហើយ

ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានប្រាប់ថា «យើងបានចាប់ក្រុមជនប្រដាប់អាវុធ និង ប្លន់កន្លងមកនៅស្រុកមេសាង និង ស្រុកបាភ្នំស្ថិតនៅភូមិកំចាយ មារត្បូង ឃុំក្រញូងស្រុកកំចាយមារ» ។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ជននេះឈ្មោះ ធែល ហ៊ល អាយុ ៣៨ ឆ្នាំ រស់នៅភូមិបារ៉ាច ឃុំព្រៃឃ្នេស ស្រុកបាភ្នំ ហើយត្រូវបានតុលាការចេញដីការតាមចាប់ខ្លួនផងដែរ ។

តាមបង្ក្រាបបានមេចោរប្លន់ប្រដាប់អាវុធនៅខេត្តព្រៃវែងម្នាក់ទៀតហើយ

ក្រោយការចាប់ខ្លួន មេចោរប្លន់រូបនេះ ស្ថិតក្រោមការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕

( ប្រភព : TV5 )