Lumia 650 លក់ នៅអៀរឡង់តម្លៃ ២២៦ដុល្លារអាម៉េរិក

បច្ចេកវិទ្យា៖ បន្ទាប់ពីច្រើនខែនៃការធ្លាយចេញនោះ ក្រុមហ៊ុន Microsoft នឹងបង្ហាញស្មាតហ្វូនថ្មី Lumia 650 នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៦ នេះ ។

ជុំវិញព័ត៌មាននេះ ស្រាប់តែធ្លាយតម្លៃ ស្មាតហ្វូន Lumia 650 លក់ក្នុងប្រទេសអៀរឡង់ តម្លៃ២២៦ដុល្លារអាម៉េរិក ដែលជាតម្លៃមួយដ៏អស្ចារ្យជាងតម្លៃមុនៗ ដែលលក់នៅសាធារណៈឆេក និង ចក្រភពអង់គ្លេស ។

សម្រាប់ស្មាតហ្វូនចុងក្រោយរបស់ Microsoft នឹងបំពាក់ដោយអេក្រង់ ៤.៩៧អ៊ីញ កាម៉េរ៉ាខាងក្រោយ៨មេហ្គាភិចសែល និង ខាងមុខ ៥មេហ្គាភិចសែល និងល្បឿនប្រតិបត្តិការណ៍ ១.៣GHz quad-core  និងអង្គចងចាំផ្ទុកទិន្នន័យ ១៦ជីហ្គាបាយ និងដំណើរការដោយ Windows 10 Mobile ៕

Lumia 650 លក់ នៅអៀរឡង់តម្លៃ ២២៦ដុល្លារអាម៉េរិក