ផ្ទុះ​កំប៉ុង​ហ្គាស នៅ​ភោជនីយដ្ឋាន កូរ៉េ ប៊ី​វុន របួសធ្ងន់​និង​ស្រាល​៧​នាក់

សៀមរាប: មនុស្ស​ប្រុស​ស្រី ៧​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​ផ្ទុះ​កំប៉ុង​ហ្គាសនៅ​ភោជនីយដ្ឋាន​១​កន្លែង​កាលពី​ម៉ោង​១​និង ៣០​នាទី រសៀល ថ្ងៃទី​៩ ខែកុម្ភៈឆ្នាំ​២០១៦ នៅ​ចំណុច​ភោជនីយដ្ឋាន​កូរ៉េ​ប៊ី​វុន ក្រុមទី​២៥ ភូមិ​គ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប​។​

​ភោជនីយដ្ឋាន កូរ៉េ ប៊ី​វុន ដែល​ផ្ទុះ​កំប៉ុង​ហ្គាស បណ្តាលអោយមាន​អ្នករងរបួស​ធ្ងន់មានម្ចាស់​ឈ្មោះ គីម ចាំង​ស៊ូ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុខាងលើ បណ្តាលអោយ របួស​មនុស្ស​ចំនួន​៧​នាក់ ស្រី​៦​នាក់មានឈ្មោះ​ដូចខាងក្រោម ៖១-​ឈ្មោះ អឿ​ម វ៉ាន់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរចុងភៅ មាន​ទី​លំ​ភូមិ​សួង ឃុំ​ប្រាសាទបាគង ស្រុក​ប្រាសាទបាគងរបួសស្រាល។​២-​ឈ្មោះ ជា គឹម​ហេង ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរចុងភៅ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប របួសស្រាល​៣-ឈ្មោះ ឡាយ គឹម​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​ពាក់ស្នែង​ថ្មី ស្រុក​បន្ទាយស្រី របួសស្រាល​។​៤-​ឈ្មោះ នាង ភេទ​ស្រី អាយុ​៣៧ មុខរបរចុងភៅ ភូមិ​ជ័យ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប របួសធ្ងន់​។​៥-​ឈ្មោះ វី សុវណ្ណភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចករបួសស្រាល​។​៦-​ឈ្មោះ ដែន ច​ន្ធូ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ចុងភៅ មានទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​លាងដៃ ស្រុក​អង្គរធំ របួសស្រាល​។​៧-​ឈ្មោះ ឆាយសី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុកប្រាសាទបាគង របួសស្រាល​។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ​បាន​បញ្ជូនមក​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត​។​មូលហេតុបណ្តាល មកពី​បញ្ចូល​ហ្គាស​ពី​ធុង ធំ​មក​កំប៉ុង​តូច​មិន ប្រ​យ័​គ្ន​បណ្តាល​ផ្ទុះឆេះ​របួស​មនុស្ស​តែម្តង​៕R​

ផ្ទុះ​កំប៉ុង​ហ្គាស នៅ​ភោជនីយដ្ឋាន កូរ៉េ ប៊ី​វុន របួសធ្ងន់​និង​ស្រាល​៧​នាក់

ផ្ទុះ​កំប៉ុង​ហ្គាស នៅ​ភោជនីយដ្ឋាន កូរ៉េ ប៊ី​វុន របួសធ្ងន់​និង​ស្រាល​៧​នាក់
ផ្ទុះ​កំប៉ុង​ហ្គាស នៅ​ភោជនីយដ្ឋាន កូរ៉េ ប៊ី​វុន របួសធ្ងន់​និង​ស្រាល​៧​នាក់