ក្រុមចោរ​ចូល​ប្លន់​ផ្ទះ ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ យកលុយ​មួយចំនួនធំ​

ព្រៃវែង: ចោរ​១​ក្រុម​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង ៣​ដើម បាន​ចូលធ្វើ​សកម្មភាព ភ្ជង់​ប្លន់​ផ្ទះប្រជាពលរដ្ឋ ១​កន្លែង យកប្រាក់​ដុល្លារ​អស់​ចំនួន ១៣០០០​ដុល្លារ និង​ប្រាក់រៀល​អស់១៥០​លាន​រៀល​។ ហើយ​គេចខ្លួន​ដោយ សុ​វត្ថ​ភាព​។​

​ហេតុការណ៍​ភ្ជង់​ប្លន់​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែកុម្ភៈឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ អ៊ា ប៊​ន ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុំ អេង អាយុ ៦៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃខ្លា​ទី​២ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

​ក្រោយពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​ចុះទៅ​អន្តរាគមន៍ និង​សួរនាំ​ច​នរងគ្រោះ ដើម្បី​កំណត់​មុខសញ្ញា ក្រុម​ជនសង្ស័យ​​ដើម្បី​តាម​ចាប់​យកមក ចាត់ការ​តាម​នីតិវិធី​៕R