រថយន្ត​ហាយ​ឡេ​ន​ឌ័​រ បើក​ក្រឡាប់ របួសធ្ងន់​និង​ស្រាល​៨​នាក់​

សៀមរាប: ​មនុស្ស​៨​នាក់ បានទទួល​រងរបួស​ធ្ងន់​និង​ស្រាល ក្នុងករណី​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង កាលពី​វេលា​ម៉ោង​៦​យប់ ថ្ងៃទី​៩ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នៅ​ចំណុច ចុងស្រុក ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត ១​គ្រឿង ម៉ាក ហាយ​ឡេ​ន​ឌ័​រ ពណ៌ ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ 2AC-5974​បណ្តាលអោយ​​មនុស្ស របួស​ចំនួន ៨​នាក់ ក្នុងនោះ របួសធ្ងន់​៤​នាក់​និង​ស្រាល​៤​នាក់ ។​

​ក្រោយពី​កើតហេតុ ភ្លាម​កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​បញ្ជូន​អ្នករបួស ទៅមន្ទី​ពេទ្យ​ដើម្បី​ធ្វើ ការសង្គ្រោះ​៕​R

រថយន្ត​ហាយ​ឡេ​ន​ឌ័​រ បើក​ក្រឡាប់ របួសធ្ងន់​និង​ស្រាល​៨​នាក់​

រថយន្ត​ហាយ​ឡេ​ន​ឌ័​រ បើក​ក្រឡាប់ របួសធ្ងន់​និង​ស្រាល​៨​នាក់​