ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យក្មេង​ម្នាក់ និង​កូនស្រី​តូច​ម្នាក់ រង​របួសធ្ងន់​សន្លប់​នៅ​នឹង​កន្លែង រីឯ​ពលករ​ខ្មែរ​ដទៃ​ទៀត រង​របួសធ្ងន់​ស្រាល ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ ដោយសារ​ករណីគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ថៃ បុក​ជាមួយ
រ​ថយន្ត​ថៃ​​ដឹក​ពលករ​ខ្មែរក្នុង​ទិសដៅបញ្ច្រាស​​គ្នា ដែល​ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​០៧ ​កុម្ភៈ ​​២០១៦ កន្លង​ទៅ ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​១-ឈ្មោះភឺ​ត ស្រីម៉ាច ភេទ​ស្រី អាយុ​២៥​ឆ្នាំ (ជា​ម្តាយសន្លប់) ទី​២-ឈ្មោះ​ភឺ​ត ស្រី​មីន ភេទ​ស្រី អាយុ​៣​ឆ្នាំ (របួសធ្ងន់​សន្លប់) មានស្រុក​កំណើត​រស់នៅ​ភូមិ​តា​ង៉ែ​ន​ក្រោម សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ពី​ស្ត្រី​រង​គ្រោះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នាង​បាន​នាំ​កូនស្រីទី​២​របស់​ខ្លួនជិះ​រថយន្ត​ទ្រុង​១​គ្រឿងពី​ប្រទេស​ថៃ​បម្រុង​ឆ្លង​ដែន​មក​ស្រុក​ខ្មែរ​វិញ ដើម្បី​ព្យាបាលជំងឺ ហើយ​ក៏​មាន​ពលករ​ខ្មែរប្រុស​-ស្រី​-ក្មេង-​ចាស់ជា​ច្រើន​នាក់​ជិះ​លើ​នោះ​​ ។

ប្រភព​បន្ត​​ថា ស្រាប់តែ​មួយសន្ទុះ​​ក្រោយមក មាន​រថយន្តមួយ​គ្រឿង​ទៀត​ បើក​បញ្ច្រាសទិស​គ្នា​ជ្រុល​ចង្កូត​​ទៅ​បុក​រថយន្ត​​ដែល​នាង​ជិះ​យ៉ាង​ពេញ​ពេញទំហឹង​ បណ្តាល​ឱ្យ​ធ្លាក់​ពីលើ​ផ្លូវរង​របួសធ្ងន់-ស្រាល​ទាំង​សងខាង​តែ​ម្តង ។ ពេល​នោះ​ គេ​យក​នាង​ទៅ​ព្យា
បាល​នៅ​មន្ទីរពេទ្យ​ក្បែរ​​នោះ ហើយដោយ​សារ​អត់​ឃើញ​គ្រូពេទ្យ​ព្យួរសេរ៉ូម និង​ចាក់​ថ្នាំ ទើប​ទូរស័ព្ទ​ហៅ​ប្តី​ឱ្យ​ប្រញាប់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ​ចំណែកពលករ​ប្រុស​ស្រី​ផ្សេង​ទៀត មិន​ទាន់​ដឹង​ថា​រស់​ឬ​ស្លាប់​យ៉ាងណា​ទេ ។