នៅ សុនី​តា មិន​យកប្តី​បិទ​សិទ្ធិ​សិល្បៈ​

Doliprane TVC

​ចូលដល់​ឆ្នាំ ២០១៦ នេះ សិល្បៈការិនី​មួយចំនួន បានសម្រេច​ចិត្ត​ធ្វើ​ពិធី​ភ្ជាប់ពាក្យ និង ចូល​រោងការ​ជាមួយ​គូស្នេហ៍​ជា​បណ្តើរៗ​ហើយ ក្នុងចំណោម​អ្នក​ទាំងនោះ មាន​អ្នកខ្លះ​នៅ​បន្ត​អាជីព​សិល្បៈ តែ​ក៏មាន​អ្នកខ្លះ​បាន​ដកខ្លួន​ពី​អាជីព​នេះ ព្រោះតែ​ប្តី​មិនឱ្យ​បន្ត​ក៏មានដែរ ។

នៅ សុនី​តា មិន​យកប្តី​បិទ​សិទ្ធិ​សិល្បៈ​

ដោយឡែក​សម្រាប់​តារា​សម្តែង​រូប​ស្រស់​កញ្ញា នៅ សុនី​តា បាន​ប្រាប់​«​ប្រជាប្រិយ​»​នៅក្នុង​ពិធី​ភ្ជាប់ពាក្យ​កញ្ញា លី ច័ន្ទ​សីហា ថា នៅពេល​នាង​ឃើញ​មិត្តភក្តិ​ជាច្រើន រកឃើញ​គូជីវិត​នោះ នាង​ក៏​ជួយ​អបអរ​ដែរ ដែល​ពួកគេ​យល់ចិត្ត​គ្នា រហូត​បាន​ដឹក​ដៃ​គ្នា​ភ្ជាប់ពាក្យ និង រៀបការ ។​

នៅ សុនី​តា មិន​យកប្តី​បិទ​សិទ្ធិ​សិល្បៈ​

នៅ សុនី​តា បាន​បន្តទៀតថា សម្រាប់​រូបនាង គឺ​នៅ​មិនទាន់​បានគិត​រឿង​រៀបការ​នោះទេ ព្រោះ​ពេលនេះ នាង​មិនទាន់​ជួប​បុរស​មាន​លក្ខណៈ​ល្អ ដែល​អាចឱ្យ​នាង​ចាប់ដៃ​ធ្វើជា​គូ​អនាគត​បានឡើយ ។ ព្រោះ​បុរសៗ​សុំ​ស្រឡាញ់​នាង​ភាគច្រើន​មិនមាន​ចិត្ត​ស្មោះ ដូច្នេះហើយ​ទើប​នាង​មិនអាច​ទទួលយកបាន ។

នៅ សុនី​តា មិន​យកប្តី​បិទ​សិទ្ធិ​សិល្បៈ​

តារា​ស្រី​វ័យ ២៥ ឆ្នាំ នៅ សុនី​តា បាន​បន្តថា មាន​បុរស​ខ្លះ​គ្រាន់តែ​សុំ​រាប់អាន​នាង​ស្ថិត​ក្នុងការ​មើលចិត្ត​គ្នា​មិនទាន់បាន​ស្គាល់ចិត្ត​គ្នា​ផង ក៏​បង្ហាញឱ្យឃើញ​នូវ​ច​រិ​ក​ប្រចណ្ឌ និង បោះពាក្យ​សម្តី​មិន​ចង់ឱ្យ​នាង​បន្ត​ប្រឡូក​ជា​អាជីព​សិល្បៈ​ថែមទៀត ។ ដូច្នេះហើយ​នាង​សុំ​ឆ្លើយ​យ៉ាងខ្លី​ថា ចំពោះ​បុរស​ចង់បាន​នាង​ជា​គូ​អនាគត តែ​បិទ​សិទ្ធិ​មិនឱ្យ​នាង​បន្ត​អាជីព​សិល្បៈ គឺ​នាង​មិន​យក​ដាច់ខាត ព្រោះ​សិល្បៈ​បាន​ជួយ​ឱ្យ​នាង​មានមុខមាត់​រហូតមក​ដល់​ថ្ងៃនេះ ៕​ប្រមាញ់ តារា​