រូបមន្តដ៏មានប្រសិទ្ធភាពបំផុត អាចកម្ចាត់ស្នាមជ្រួញពេញមួយយប់

ស្នាមជ្រួញ ជាសញ្ញានៃភាពចាស់ និងការបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗនៅលើស្បែក។ នេះគឺជាប្រេភេទនៃបញ្ហាដ៏ធំមួយ ក្នុងចំណោមបញ្ហាសម្រស់ជាច្រើនដែលស្ត្រីតែងតែជួបប្រទះ ប៉ុន្តែចំពោះបុរសក៏មានការព្រួបារម្ភចំពោះបញ្ហានេះដែរ។
 
រូបមន្តដ៏មានប្រសិទ្ធភាពបំផុត អាចកម្ចាត់ស្នាមជ្រួញពេញមួយយប់
តើកត្តាអ្វីដែលបណ្តោលឲ្យកើតមានស្នាមជ្រួញ?
ការទទួលទានអាហារ, ការថែរក្សាសម្រស់ និងហ្សែន សុទ្ធតែជាកត្តាដែលបណ្តោលឲ្យកើតមានបញ្ហានេះឡើង។ ប៉ុន្តែមានវិធីបែបធម្មជាតិមួយចំនួនដែលអាចជួយដោះស្រាយបញ្ហាមួយនេះបាន។
វិធីទី ១៖ ទឹកក្រូចឆ្មា និងស្ករស
- ផ្សំទឹកក្រូចឆ្មា ២ស្លាព្រាបាយ ជាមួយនឹងស្ករស ១ស្លាព្រាកាហ្វេ បញ្ចូលគ្នាឲ្យរលាយសបល្អ។
- បន្ទាប់មកម៉ាស្សាលើផ្ទៃមុខរបស់អ្នក តែមិនត្រូវឲ្យគៀកនឹងភ្នែករបស់អ្នកពេកទេ។
- ទុកចោលឲ្យបាន ១០នាទី ហើយលាងវាចេញជាមួយនឹងទឹកត្រជាក់។
វិធីទី ២៖ ស៊ុតស
- គោះយកតែស៊ុតពណ៌ស ២គ្រាប់ វាយឲ្យរលាយចូលគ្នា។
- អនុវត្តនៅលើផ្ទៃមុខរបស់អ្នក ផ្តោតសំខាន់តែត្រង់តំបន់ដែលជ្រួញ។
- ទុកចោលឲ្យបាន ២០ នាទី មុនពេលលាងសម្អាតជាមួយនឹងទឹកត្រជាក់។

ក្រូចឆ្មា, ស្រាបៀរ និងទឹកផ្កាកុលាប (rose water)
- ច្របាច់យកទឹកក្រូចឆ្មា ១ផ្លែ លាយជាមួយនឹងស្រាបៀរកន្លះពែង និងទឹកផ្កាកុលាបកន្លះពែង បញ្ចូលគ្នាឲ្យសបល្អ។
- បន្ទាប់មកយកសំលីកប្បាយមកជ្រលក់ ហើយជូតឲ្យពេញផ្ទៃមុខ។
- ទុកចោលឲ្យបាន ២០ នាទីទើបលាងសម្អាតចេញ។
អនុវត្តវិធីទាំងនេះមុនពេលចូលគេង វានឹងធ្វើសកម្មភាពពេញមួយយប់ នៅពេលព្រឹកឡើងអ្នកនឹងឃើញស្បែកទន់រលោង ហើយមានពណ៌ភ្លឺថ្លារ។
ចំណាំ៖ វិធីធម្មជាតិទាំងនេះជាដំណោះស្រាយដល់ល្អបំផុត ប៉ុន្តែដើម្បីរក្សាជីវិតឲ្យមានសុខភាពល្អ អ្នកត្រូវគ្រប់គ្រងលើរបបអាហារ និងធ្វើលំហាត់ប្រាណជាប្រចាំ៕
ដោយ៖ Senghong
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្តដ៏មានប្រសិទ្ធភាពបំផុត អាចកម្ចាត់ស្នាមជ្រួញពេញមួយយប់