៣ថ្ងៃ ក្នុងថ្ងៃបុណ្យ ចូលឆ្នាំចិន-វៀតណាម ឆេះផ្ទះអស់ ១១៥ខ្នង បន្ទប់កម្មករ៦ រោងលក់ទឹកត្នោតជូរ២

ភ្នំពេញ៖ ក្នុងឱកាសបុណ្យឆ្នាំ ប្រពៃណី ចិន-វៀតណាម រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ផ្ទះប្រជាពលរដ្ឋចំនួន ១១៥ខ្នងផ្ទះ បន្ទប់កម្មករចំនួន៦ និងរោងលក់ទឹកត្នោតជូរ ចំនួន២រោង នៅទូទាំងប្រទេស បានអគ្គិភ័យឆាបឆេះ ក្នុងហេតុការណ៍ចំនួន១៤ករណី។ នេះបើយោងតាមរបាយការណ៍របស់ នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្កោះរបស់ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យ ចំនួន១៤លើកនេះ ក្រៅតែបានបំផ្លាញផ្ទះប្រជាពលរដ្ឋ បន្ទប់កម្មករ និងរោងទឹកត្នោតជូរ អគ្គិភ័យក៏បាន បំផ្លាញ ទ្រព្យសម្បត្តិ និងសំភារៈរបស់ប្រជាពលរដ្ឋអស់រាប់ម៉ឺនដុល្លារផងដែរ៕

៣ថ្ងៃ ក្នុងថ្ងៃបុណ្យ ចូលឆ្នាំចិន-វៀតណាម ឆេះផ្ទះអស់ ១១៥ខ្នង បន្ទប់កម្មករ៦ រោងលក់ទឹកត្នោតជូរ២