ប្រជុំផ្សព្វផ្សាយ ការប្រើប្រាស់ប្រព័ន្ធ ហ្វេសបុករបស់ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង

ស្វាយរៀង៖ លោក វរសេនីយ៍ឯក នុត នន់ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ និងមន្រ្តីកងរាជអាវុធហត្ថទូទាំងខេត្តប្រមាណ១០០នាក់  បានប្រជុំផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធសង្គម ហ្វេកប៊ុក ដល់កម្លាំងអាវុធហត្ថ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

លោកវរសេនីយ៍ឯក នុត នន់ មេបញ្ជាររងកងរាជហត្ថខេត្ត បានមានប្រសាសន៍ថា ការចេះប្រើប្រាស់ប្រពន្ធ័ សង្គមហ្វេកប៊ុក ពិតជាមាន សារៈសំខាន់ណាស់ សំរាប់កងកម្លាំង ដើម្បីផ្តល់ព័ត៌មានពិត និងសុក្រិតដល់អង្គភាព ក៏ដូចជាមហាជនទទួលបានព័ត៌មានផងដែរ។

លោកមេបញ្ជាការ ក៏បានសូមអោយកងកម្លាំងទាំងអស់ ត្រូវខិតខំរៀនសូត្រ ក្នុងវគ្គបណ្តុះបណ្តាល ការចេះប្រើប្រព័ន្ធហ្វេកប៊ុក អោយចេះប្រើបានគ្រប់គ្នា ហើយកងកម្លាំង ទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់លគ្នា ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ និងពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវពេលចុះបំពេញភារកិច្ច៕