ក្មេងស្ទាវ២ក្រុម ផឹកស៊ីស្រវឹង ចាក់ធុងបាសរាំ ឌឺដងដាក់គ្នា រួចកាប់ចាក់គ្នា ស្លាប់ម្នាក់

ព្រៃវែង៖ ក្មេងស្ទាវ២ក្រុមមានគ្នាម្ខាងៗជាង៦០នាក់ នៅវេលាម៉ោងប្រមាណ៨យប់ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ បានផឹកស៊ីស្រវឹងរួចចាក់ធុងបាស រាំឌឺដងដាក់គ្នារហូតដល់បង្កហិង្សាបណ្ដាលឲ្យមានអ្នករងរបួសទាំងសងខាង ក្នុងនោះរបួសធ្ងន់២នាក់ ដឹកយកទៅព្យាបាលនៅប្រទេសវៀតណាម ស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងប៉ូលីសចាប់ខ្លួនបានម្នាក់។

ក្មេងៗ ២ក្រុមម្ខាងមានគ្នាជាង៦០នាក់ទៅលេងនៅដីដុះ ភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមរក៍ ខេត្តព្រៃវែង និងភាគីម្ខាងទៀត  រស់នៅនៅស្រុកលើកដែក ខេត្តកណ្តាល ចាក់ធុងបាស់ រាំច្រៀង ផឹកស៊ី ឌឺដងដាក់គ្នា រួច វាយកាប់ចាក់គ្នាបណ្តាលឲ្យរងរបួសទាំងសងខាង ក្នុងនោះពីនាក់ របួសធ្ងន់ដឹកយកទៅព្យាបាល នៅប្រទេសវៀតណាម ហើយមានម្នាក់បានស្លាប់ និង ប៉ូលិសចាប់បានតែម្នាក់។

  • ក្មេងស្ទាវ២ក្រុម ផឹកស៊ីស្រវឹង ចាក់ធុងបាសរាំ ឌឺដងដាក់គ្នា រួចកាប់ចាក់គ្នា ស្លាប់ម្នាក់已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/02/10  Category:ក្នុងស្រុក