ស្លាប់៦នាក់ របួស៥នាក់ នៅរតនគិរី ក្នុងរយៈពេល៣ថ្ងៃ បុណ្យចូលឆ្នាំចិន-វៀតណាម

រតនគិរី ៖  យ៉ាងហោចណាស់មនុស្ស៦នាក់ បានស្លាប់ ឯ៥នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល ក្នុងករណី គ្រោះថ្នាក់ចរាចរចំនួន ៤លើក ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុង ខេត្តរតនគិរី នេះបើយោងតាមរបាយការណ៍ របស់ស្នងការនគរបាលខេត្ត។

របាយការណ៍ស្នងការនគរបាលខេត្តរតនគិរី បានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរចំនួន៤លើក នេះ ករណី ម៉ូតូបុកម៉ូតូ មានចំនួន២លើក និងរថយន្តបុកម៉ូតូ មានចំនួន២លើក បានបណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ ក្នុងនោះមានស្រ្តីម្នាក់ ផងដែរ ដោយឡែក មនុស្សចំនួន៣នាក់ផ្សេងទៀតរងរបួសធ្ងន់ និង២នាក់ រងរបួស ស្រាល។

ចំពោះសពជនរងគ្រោះទំាង៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី ឯអ្នករងរបួស ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ចំណែកយានយន្ត ត្រូវបានកម្លាំងនគរបាលយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយ តាមក្រោយតាមនីតិវិធីច្បាប់៕

ស្លាប់៦នាក់ របួស៥នាក់ នៅរតនគិរី ក្នុងរយៈពេល៣ថ្ងៃ បុណ្យចូលឆ្នាំចិន-វៀតណាម